ដោយ​:​បាយ័ន​/​សៀមរាប​: ​ខេត្តសៀមរាប​បានចាប់ផ្ដើម​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដូ​ស​ទី​៥​ជូន មន្ត្រីរាជការ​និង​កម្លាំងប្រដាប់អាវុធ​ចាប់ពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២២​នេះ​។​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ នេះ​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​

​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៥​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​០៩ ដល់​ថ្ងៃទី​២១ ខែមិថុនា​នៅតាម​ទីតាំង នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត មណ្ឌល​សុខភាព​មណ្ឌល​០១ មណ្ឌល​សុខភាព​គោកចក មណ្ឌល​សុខភាព​ជ្រាវ និង​មណ្ឌល​សុខភាព​សៀមរាប សម្រាប់​អ្នករស់នៅ​ក្នុង​ក្រុង​សៀមរាប ហើយ​សម្រាប់​បណ្តា​ស្រុក​ផ្សេងៗ គឺធ្វើឡើង​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក និង​មណ្ឌល​សុខភាព​ដែលមាន​តាម​បណ្ដា​ឃុំ ។​

​នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤​ស្ថិតនៅ​ស្រុក​ប្រាសាទបាគង​ឯណោះ​វិញ បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដល់​កងកម្លាំង​ជួរមុខ​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​នេះដែរ ដែល​យុទ្ធនាការ​នេះ ធ្វើឡើង​រយៈពេល​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​១៥​ខែមិថុនា​នេះ នៅតាម​ទីបញ្ជាការ​នីមួយៗ ដែល​ចំណុះឱ្យ​យោធភូមិភាគ​ទី​៤ មាន​ចំនួន​៤​ខេត្ដ រួមមាន ៖ ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​សៀមរាប , ខេត្ដ​ឧត្ដរមានជ័យ​,​ខេត្ដ​កំពង់ធំ​និង​ខេត្ដ​ព្រះវិហារ​និង​នៅតាម​ទីបញ្ជាការ​កងពល​ថ្មើរជើង​មួយចំនួនទៀត​៕
​សរន​