​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន ៤ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ១៦ លាន​ដុល្លារ ។

​គម្រោង​ទី​១ គឺ​របស់​ក្រុមហ៊ុន OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៩១៤​កន្លែង​។​

​គម្រោង​ទី​២. គឺជា​របស់​ក្រុមហ៊ុន CASE SI TRAVEL PRODUCTS CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំណប់ ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ​ប្រមាណ ៤,១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២៤​កន្លែង​។​

​គម្រោង​ទី​៣ គឺ​របស់​ក្រុមហ៊ុន SYHJ GARMENT (CAMBODIA) CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៩៥៨​កន្លែង​។​

​និង គម្រោង​ទី​៤ របស់​ក្រុមហ៊ុន SUNRISE OUTDOORS (CAMBODIA) CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៥៧​កន្លែង​៕​