​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បាន​អះអាងថា ស៊ីម៉ាក់​នៅតែ​បន្ត​ធ្វើការ​ជាមួយនឹង​អ្នកជំនាញការ​ជប៉ុន លើ​ការសិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ដើម្បី​ដោះ​និង​បោសសំអាត គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ។

​លោក​បាន​អះអាងថា នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក កេ​នតា​រ៉ូ អ៊ី​ម៉ា​អ៊ី (Kentaro Imai )​ជា​ប្រធាន ក្រុមហ៊ុន Innovative Operations Systems. Inc. និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​អភិវឌ្ឍន៍​បច្ចេកទេស​គ្រឿងយន្ត​ដោះមីន​ប្រភេទ​DMR​ជាមួយ​សកលវិទ្យា​ហ៊ី​រ៉ូ​សូ​ម៉ា​ជប៉ុន​។

​លោក​បាន​បន្តថា ក្រុម​ស្រាវជ្រាវ​បច្ចេកទេស​ឧបករណ៍​រុករក​មីន​នេះ បាន​សហការ​ជាមួយ​ក្រុម​ជំនាញ​បច្ចេកទេស​អង្គភាព​ស៊ីម៉ាក់​តាំងពី​ឆ្នាំ​២០១៧ និង​កំពុង​វិវត្តន៍​ទៅរក​ភាពជាក់ស្តែង​ក្នុងការ​ប្រើប្រាស់​ក្នុង​កិច្ច​ប្រតិ​ប​តិ្ត​ការ​បោសសំអាត​មីន​នៅ​កម្ពុជា​៕​