​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទាហាន​ម៉ា​រី​ន​ទាំង​ប្រាំ​នាក់ ដែល​ជិះ​លើ​យន្តហោះ​យោធា​អាម៉េរិក​មួយគ្រឿង(ឧទ្ធម្ភាគចក្រ) ដែល​បាន​ធ្លាក់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មិថុនា​។​

​យន្តហោះ​ធុន MV-22B Osprey របស់​ពួកគេ​បាន​ធ្លាក់​ក្នុងអំឡុង​បេសកកម្ម​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ​នៅ​ជិត​តំបន់​ក្លេមី​ស (Glamis) ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ ៣៥ គីឡូម៉ែត្រ​ពី​ព្រំដែន​ម៉ិក​ស៊ិក​។​

​ឧត្តមសេនីយ៍ទោ ប្រ៊េត​ហ្វ​ត ជេ ជើ​រីង (Bradford J. Gering) នៃ​កង​ម៉ា​រី​ន​ទ័ពអាកាស​ទី​៣ បាន​និយាយថា​”​យើង​សូម​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​ទាហាន​ម៉ា​រី​ន​របស់​យើង​នៅក្នុង​សោក​​នាដ​កម្មនេះ​។ យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់​ពួកគេ នៅពេលដែល​ពួកគេ​ស៊ូទ្រាំ​នឹង​សោកនាដកម្ម​នេះ​”​។​

​យោធា​និយាយថា ការស៊ើបអង្កេត​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុងដំណើរការ​។​

​របាយការណ៍​លើ​បណ្តាញ​សង្គម​ដំបូង​ឡើយ​បាន​លើកឡើង​ថា យន្តហោះ​នេះ​បាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម ប៉ុន្តែ​ត្រូវបាន​ច្រាន​ចោល​ទាំងស្រុង​ដោយ​អ្នកនាំពាក្យ​យោធា​។​

​យន្តហោះ​នេះ​មាន​មូលដ្ឋាន​នៅ​ស្ថានីយ​ទ័ពអាកាស​ម៉ា​រី​ន​ខេ​ម​ផេន​ដ្លេ​តុន (Camp Pendleton)៕

​យន្តហោះ​ធុន MV-22B Osprey ធ្លាក់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង​កាលពី​ថ្ងៃ​ពុធ