​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ ម៉ូ​ហា​ម៉េត សាឡា​ស (Mohamed Salah)​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ដោយ​​មិត្ត​រួម​អាជីព​របស់​គាត់​នៅក្នុង​ប្រទេស​អង់គ្លេស​ជា​លើក​ទី​ពីរ ខណៈ​ដែល​ខ្សែប្រយុទ្ធ​ស្រី សាម ឃើ (Sam Kerr) របស់ Chelsea​បានឈ្នះ​ពានរង្វាន់​កីឡាការិនី​ឆ្នើម​ផង​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៩​មិថុនា​។​

​សាឡា​ស​បាន​ក្លាយជា​កីឡា​ករទី​៧ ដែល​បាន​ឈ្នះ​ពានរង្វាន់​សមាគម​កីឡាបាល់ទាត់​អាជីព​អង់គ្លេស​ច្រើនជាង​ម្តង បន្ទាប់​ពី​រដូវ​កាល​ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី ២៣ គ្រាប់​ក្នុង Premier League ជាប់​លេខ ១ ស្ទួន​ជាមួយ​កីឡាករ សុន ហុង​មីន (Son Heung-min) របស់ Tottenham ហើយ​មាន​ការបញ្ជូន​បាល់​ឱ្យគេ​ស៊ុត​រហូត ១៤ ដង​។​

​សាឡា​ស​បាន​និយាយថា “​ខ្ញុំ​មាន​បន្ទប់​ដាក់​ពានរង្វាន់​នៅក្នុង​ទូ​មួយ ហើយ​ខ្ញុំ​បាន​ធ្វើ​ឱ្យ​ប្រាកដ​ថា​ខ្ញុំ​មាន​កន្លែង​ផ្សេង​ទៀត​សម្រាប់​ដាក់​ពាន​មួយ​ផ្សេងទៀត​។ ខ្ញុំ​តែងតែ​ទុក​កន្លែង​ទំនេរ ហើយ​គ្រាន់តែ​ព្យាយាម​ស្រមៃ​ថា ពានរង្វាន់​ជាច្រើន​ទៀត​នឹង​មកដល់​”​។​

​ខេ​វិន ដេ​ប្រូន (Kevin De Bruyne) ដែល​ជា​តារា​ឆ្នើម​សម្រាប់​ម្ចាស់​ជើងឯក Premier League គឺ​មេឃ​ខៀវ Manchester City បាន​សម្លឹង​ឈ្នះ​ពានរង្វាន់​នេះ​សម្រាប់​បី​ឆ្នាំ​ជាប់ៗ​គ្នា ដេ​ប្រូ​នក៏​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​សម្រាំង​ទាំង​ប្រាំមួយ​រូប​ផង​ដែរ រួមជាមួយ​នឹង​កីឡាករ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ របស់ Manchester United ហា​រី ខេន របស់ Tottenham និង កីឡាករ​ពីរ​នាក់​ទៀត​របស់ Liverpool គឺ វើជី​ល វ៉ាន់​ដែក និង សា​ឌី​អូ ម៉ា​ណេ​៕

​សាឡា​ស​និង​ឃើ​ជាប់​ជា​តារា​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ​របស់ FA