លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​បាន​ផ្តល់នូវ​ភាពជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​តាមរយៈ​ការផ្តល់ជូន​នូវ​សន្លឹក​ឆ្នា​ត​គាំទ្រ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើសលប់​ក្នុង​ការបោះ​ឆ្នា​ត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​នាពេល​ថ្មីៗ​នេះ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។