​ដោយៈ សុផល / ភ្នំពេញ​៖ ដើម្បី​ចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ក្រសួងទេសចរណ៍ នឹង​បើក​វគ្គ​បណ្តុះបណ្តាល ដោយ​ឥតគិតថ្លៃ​តាម​ប្រព័ន្ធ អន​ឡាញ លើ​ជំនាញ​គ្រប់គ្រង​ព្រឹត្តិការណ៍ និង​កម្មវិធី (Event Management)​។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​ក្រសួងទេសចរណ៍​។​

​ការបណ្តុះបណ្តាល​នេះ សម្រាប់​បុគ្គលិក​បម្រើ​ការងារ ក្នុង​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច​និង​ការធ្វើដំណើរ ប្រតិបត្តិ​ករ​ទេសចរណ៍ សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​ឧស្សាហកម្ម ​ទេសចរណ៍ យុវជន សិស្ស និស្សិត និង សាធារណជន​។

​ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ វគ្គ​បណ្តុះបណ្តាល​នេះ បង្រៀន​ដោយ​លោក​សាស្ត្រាចារ្យបណ្ឌិត​ផ្នែក​ទេសចរណ៍ Dr. Firman Sinaga, CHT ជនជាតិ​ឥណ្ឌូនេស៊ី​និង​ចាប់ផ្តើម​សិក្សា ពីថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ តទៅ​។ បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និង​សាធារណជន អាចធ្វើ ការចុះឈ្មោះ​សិក្សាតាមរយៈ​អាសយដ្ឋាន​គេហទំព័រ https://www.tntd.org ឬ​តាមរយៈ​ស្កេ​ន QR Code ៕/V​