​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា កងកម្លាំង​អ៊ុ​យក្រែន “​កំពុង​តស៊ូ​ទប់ទល់​” នៅ​ចំណុចកណ្តាល​នៃ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ភា​គខាង​កើត​ជា​កន្លែង​​ដែល​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​ដ៏​ខ្លាំងក្លា​ជាមួយ​កងទ័ព​រុស្ស៊ី​អាច​នឹង​កំណត់​ជោគវាសនា​នៃ​តំបន់​ដុន​បាស​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ប្រមូលផ្តុំ​កម្លាំង​ប្រយុទ្ធ​របស់ខ្លួន​មកលើ​ទីក្រុង​ឧស្សាហកម្ម​នេះ ដែល​ឥឡូវ​រុស្ស៊ី​បាន​គ្រប់គ្រង​ផ្នែក​ភាគច្រើន​ស្រប​ពេល​អភិបាល​តំបន់​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មិថុនា​​ថា កងកម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​សង្វៀន​កីឡា​ដ៏​សំខាន់​មួយ​។​

​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​បាន​កាត់ទោស​ប្រហារជីវិត​អ្នក​ប្រយុទ្ធ​ជនជាតិ​ម៉ារ៉ុក​ម្នាក់ និង​ជនជាតិ​អង់គ្លេស​ពីរ​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុង​ប្រយុទ្ធ​សម្រាប់​អ៊ុ​យក្រែន ហើយ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ដើរតួ​ជា​ទាហាន​ស៊ីឈ្នួល​សម្រាប់​ទីក្រុង​គៀវ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​នៅ​ពេល​ល្ងាច​របស់គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ទីក្រុង​ជា​ច្រើន​នៅ​តំបន់​ដុន​បា​ស ដែល​ឥឡូវ​ពួក​ឈ្លានពាន​ចាត់ទុក​ជា​គោលដៅ​សំខាន់​របស់​ខ្លួន​នោះ កំពុង​តស៊ូ​ទប់ទល់​”​។​

​លោក​បាន​បន្ថែមថា កងកម្លាំង​អ៊ុយ​ក្រែន​បាន​បោះជំហាន​វិជ្ជមាន​នៅក្នុង​តំបន់​ទីក្រុង​ហ្សា​ផូ​រី​សហ្សា (Zaporizhzhia) និង​ខា​គី​វ​នៅ​ខាងក្រៅ​តំបន់​ដុន​បាស ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរការ “​រំដោះ​ទឹកដី​របស់​យើង​មកវិញ​”៕

​ទីក្រុង​ជា​ច្រើន​ត្រូវបាន​បំផ្លាញ​ក្រោយ​ការ​លុកលុយ​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​