ដោយៈ ចាន់តូ / ភ្នំពេញៈ បុរស​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជាម​ន្ដ្រី​យោធា បាន​យក​កាំភ្លើង បាញ់ប្រហារ​ប្រពន្ធ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នេះ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​សន្និដ្ឋានថាៈ មូលហេតុ​នៃ​អំពើ​បាញ់ប្រហារ ពី​សំណាក់​មន្ដ្រី​យោធា ជា​ប្ដី ទៅលើ​ប្រពន្ធ​នេះ ត្រូវបាន​គេ​អះអាងថា ដោយសារតែ​ឥទ្ធិពល​ភ្លើង​ប្រច័ណ្ឌ​។​

​យ៉ាងណាក៏ដោយ ក្រោយ​ធ្វើ​សកម្មភាព ខ្មាន់កាំភ្លើង ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​នាំទៅ​សួរនាំ នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ផងដែរ​។ ដោយឡែក សម្រាប់​ឈ្មោះ និង​អង្គភាព ដែល​ខ្មាន់កាំភ្លើង​បម្រើការ​នោះ មិនទាន់​ត្រូវបាន​គេ​រាយការណ៍ ឲ្យ​ដឹង​នោះទេ​៕/V​