ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​ជំនាញ នៃ​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ បាន​ចុះ​បាញ់ថ្នាំ​មូស និង​ការដាក់ អា​បែ​ត តាម​បណ្តា​ភូមិ​មួយចំនួន ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​គ ។

​មន្ត្រី បាន​អំពាវនាវ​ថាៈ សូម​បងប្អូន​ប្រជាពលរដ្ឋ យើងទាំងអស់គ្នា ចូលរួម​សំអាត អនាម័យ បរិស្ថាន​ជុំវិញ​ផ្ទះសម្បែង លុបបំបាត់​ថ្លុក និង​វត្ថុ​ដែល​អាច​ដក់​ទឹកបាន ដូចជា​សំបក​កំប៉ុង សំបក​កង់ឡាន សម្រាន្ត​ក្នុង​មុង ។ ពិសេស ពេល​មាន​ករណី​សង្ស័យ កូនៗ​អាចមាន​ជំ​ងឹ គ្រុនឈាម សូម​អញ្ជើញ​ទៅ​ពិគ្រោះ និង​ព្យាបាល​ជំងឺ នៅ​មណ្ឌល សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅក្បែរ​ផ្ទះ ព្រមទាំង​ផ្តល់ព័ត៌មាន មក​មណ្ឌល​សុខភាព ដើម្បី​ចុះ​ស្រាវជ្រាវ អង្កេត និង​ការអន្តរាគមន៍​ផ្សេៗ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​មន្ត្រី បាន​បន្តថាៈ យើង​ចូលរួម​ទាំងអស់គ្នា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ៕/V​-PC