​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ មន្ត្រី​ម្នាក់​បាន​និយាយថា ចាប់ពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា​តទៅ សហរដ្ឋ​អាម៉េរិក​នឹង​ទម្លាក់ចោល​លក្ខណៈ​តម្រូវអោយ​អ្នក​មក​ដល់​ប្រទេស​នេះ​តាម​ផ្លូវអាកាស​​ត្រូវ​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​១៩ ដែល​ជា​វិធានការ​មួយ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​បញ្ចុះបញ្ចូល​យ៉ាងខ្លាំង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​និង​ឧស្សាហកម្ម​ធ្វើដំណើរ​។​

​ការប្រកាស​ជា​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃ​សុក្រ (​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា​)​។ ចំណាត់ការ​នេះ​កើតឡើង ខណៈ​រដូវ​កាល​ធ្វើដំណើរ​នា​រដូវក្តៅ​ដ៏​មមាញឹក​កំពុង​ចាប់ផ្តើម​ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​​នានា​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​តម្រូវកា​រ​ខ្ពស់កប់ពពក​។​

ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​និយាយ​ថា ជនជាតិ​អាម៉េរិក​ភាគច្រើន​មិន​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ទេ ដោយសារ​តែ​ព្រួយបារម្ភ​ថា ពួកគេ​នឹង​ធ្វើតេស្តិ៍​វិជ្ជមាន ហើយ​ត្រូវ​ជាប់គាំង​នៅ​បរទេស​។​

​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​បាន​និយាយថា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC)​បាន​កំណត់​ថា វិទ្យាសាស្ត្រ​និង​ទិន្នន័យ​បង្ហាញថា ការធ្វើតេ​ស្តិ៍​រក​កូ​វីដ​មុន​ចេញ​ដំណើរ​គឺ​មិនចាំបាច់​ទៀត​ទេ​។​

​មន្ត្រី​រូប​នោះ​បាន​និយាយថា វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ម៉ោង ១២៖០១ ព្រឹក​ថ្ងៃអាទិត្យ ហើយ CDC នឹង​វាយតម្លៃ​ការសម្រេចចិត្ត​ឡើងវិញ​ក្នុង​រយៈពេល ៩០ ថ្ងៃ​៕

ជនជាតិ​អាម៉េរិក​ភាគច្រើន​មិន​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ទេ ដោយសារ​តែ​ព្រួយបារម្ភ​ថា ពួកគេ​នឹង​ធ្វើតេស្តិ៍​វិជ្ជមាន ហើយ​ត្រូវ​ជាប់គាំង​នៅ​បរទេស​