ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យដឹងថា កាល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​វេលា​ម៉ោង​០៩​និង ៣០​នាទី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើហិង្សា (​ប្រើ​ជើង​ធាក់​ផ្តួល ប្រើ​ខ្សែក្រវ៉ាត់​ដេញ វាយ និង​វាយតប់​យក​ម៉ូតូ​) ដែល​ប្រ​ព្រឹ​តទៅ​កាលពី​ថ្ងៃទី​២៩​ខែឧសភា​២០២២ ម៉ោង​០៣ និង​០៩​នាទី នៅ​ចំណុច​ម្តុំ​បន្សាប​គ្រឿងញៀន ឱកាស​ខ្ញុំ ផ្លូវ​បេតុង ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​០៣​នាក់ ៖ ១-​ឈ្មោះ ម៉ាន់ កែវ​ជីវិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) , ២-​ឈ្មោះ រុំ ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) និង​ទី​, ៣-​ឈ្មោះ ណា​ង រតនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។

​ជនសង្ស័យ​ទាំង​៣​នេះ​បានធ្វើ​សកម្មភាព​ប្រើ​ជើង​ធាក់​ផ្តួល​ប្រើ​ខ្សែក្រវ៉ាត់​ដេញ​វាយ និង​វាយតប់​យក ម៉ូតូ​០១​គ្រឿង ម៉ាក​ហ្សូ​មឺ​អ៊ិ​ច ពណ៌​ទឹកក្រូច ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-1953 របស់​ជនរងគ្រោះ​ឈ្មោះ ជុំ សិរី​សួរ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ ស្នាក់​នៅផ្ទះ​លេខ​៧៧ ផ្លូវ​១៨៤ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ សម្ភារៈ​បាត់បង់ ម៉ូតូ​០១​គ្រឿង ម៉ាក​ហ្សូ​មឺ​អ៊ិ​ច ពណ៌​ទឹកក្រូច ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-1953 ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​