ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២​នេះ លោកស្រី មាន សំអាន ប្រធាន​គណកម្មការ​ទី​៨​ព្រិ​ទ្ធ​សភា អនុប្រធាន​គណ​ត្រួតពិនិត្យ និង​ជា​ប្រធាន​គណ​ចលនា​ស្ត្រី និង​គណៈ​ចលនា​មហាជន​គណកម្មាកា​រ​គណបក្ស​ប្រជាជន​កម្ពុជា លោកស្រី កែវ ច​ន្ទ័​មុន្នី អ្នកតំណាង​រា​ស្ត​មណ្ឌល​ខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ពូ មីង លោកយាយ លោក​តាប ប្អូនៗ​ក្មួយៗ សមាជិក សមាជិការ​គណបក្ស​ទាំងអស់ ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន និង​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការគាំទ្រ​យ៉ាងច្រើន​លើសលុប ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ឃុំ​សង្កាត់​ទាំង ៧១​លើ​៧១ ក្នុង​ខេត្តកំពង់ឆ្នាំង និង​បាន​ក្លាយជា​អ្នកគ្រប់គ្រង និង​ជា​អ្នកបម្រើ​សេវាសាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី ៥ ខាងមុខនេះ​។​

​តាមរយៈ​ការផ្ដល់​នូវ​ទំនុកចិត្ត​ច្រើន​លើសលុប​បែបនេះ ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ដោយឡែក​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច លោក​អភិបាលខេត្ត​បាន​សន្យា​នឹង​ខិតខំ​បន្ថែមទៀត នូវ​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ដើម្បី​ផ្ដល់នូវ​ភាពសុខសាន្ត​សម្រាប់​ប្រជាពលរដ្ឋ រួមទាំង​ការខិតខំ​កែលម្អ​អភិវឌ្ឍ និង​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​នៅក្នុង​ថ្ងៃនេះ​ដែរ អភិបាលខេត្ត​កំពង់ឆ្នាំង លោក​បាន​ជំរុញ​ឲ្យ​មេឃុំ​សែ​ប​ដែល​ទទួលបាន​ការផ្ដល់​ទំនុកចិត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​អោយ​កាន់តែ​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន​បម្រើសេវា​សាធារណៈ ឱ្យបាន​ទាន់​ចិត្ត​ជូន​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​មូលដ្ឋាន​បំពេញភារកិច្ច​ការងារ​សង្គម​ផ្សេង​បន្ថែមទៀត ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ លោកស្រី មាន សំអាន លោកស្រី កែវ ច​ន្ទ័​មុន្នី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ និង​ស្មារតី​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បានល្អ​ប្រសើរ នៅ​គ្រប់​ដំណាក់កាល នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៥ នេះ​និង​អាណត្តិ​ក្រោយៗ​ទៀតផង​ដែរ​៕​