ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅពេលនេះ​កំពុងតែ​ជំរុញ និង​យកចិត្តទុកដាក់​នៅលើ​ការបណ្តុះបណ្តាល​ជំនាញ​ថត​ភាពយន្ត​នៅក្នុង​ប្រទេស ។

​ក្រសួង​បាន​ឲ្យ​ដឹងថា ទាក់ទង​នឹង​បញ្ហា​នេះ លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រ​សូង វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​ស្ថានភាព និង​សុពលភាព របស់​មជ្ឍមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រ សិល្ប​:​។

កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​មន្ត្រីរាជការ​ជាច្រើនរូប​។

​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត នៅ​កម្ពុជា បាន​បង្កើត​នៅក្នុង​ឆ្នាំ​២០០៨ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​ភ្នាក់ងារ​បារាំង សម្រាប់​ការអភិវឌ្ឍ (AFD) ៕​/PC