យាយ​អាយុ ៨០ ឆ្នាំ​ឥណ្ឌូនេស៊ី​ម្នាក់​ចាប់​ក្មេងប្រុស​រំលោភ​

11444
ចែករម្លែក
  • 57
    Shares

​កាលពីពេល​ថ្មីៗ​នេះ មានរឿង​រ៉ាវ​មួយ​គួរឱ្យ​ហួសចិត្ត និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​បានកើត​ឡើង​នៅ ប្រទេស​ឥណ្ឌូនេស៊ី​។​នោះ​គឺ​យាយ​ចាស់​ម្នាក់​ចាប់បង្ខំ​ក្មេងប្រុស​ម្នាក់​រំលោភ​សេពសន្ថវៈ​ជា​ហូរហែ​។
​ ​
​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ស្ត្រី​វ័យ​អាយុ ៨០ ឆ្នាំ​ខាងលើនេះ​បាន​ចាប់រំលោភ​ក្មេងប្រុស​អាយុ ១៣ ឆ្នាំ ហើយ​ថែមទាំង​គំរាម​សម្លាប់​ក្មេង​នោះ​ទៀតផង ប្រសិនបើ​មិន​ព្រមឱ្យ​គាត់​រំលោភ​តាម​សម្រួល​។
​បន្ទាប់ពី​បែកការណ៍​ដល់​ម្តាយ​ក្មេងប្រុស​រងគ្រោះ ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​យាយ​ចាស់ ល្មោភកាម ដែល​រស់នៅក្នុង​ខេត្ត​កូតា ប៉ា​ឡេ​ម​បាង (Kota Palembang) ប្រទេស​ឥណ្ឌូនេស៊ី​។

ស្ត្រី​រូបនេះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។ ក្មេងប្រុស​រងគ្រោះ​ប្រាប់​ប៉ូលិស​ថា យាយ​ចាស់​រូបនោះ​តែងតែ​បង្ខំ ខ្លួន​ឱ្យ​រួមភេទ​ជាមួយ​រាល់ពេល​ប្តី​យាយ​នេះ​មិន​នៅផ្ទះ ហើយ​សរុប​គឺ​ប្រហែល ១០ លើក​ហើយ​ទម្រាំ តែ​បែកការណ៍​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម