ដោយ :ប.ជ័យ / បន្ទាយមានជ័យ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងទិវាមច្ឆាជាតិឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនាថ្ងៃទី០១ខែកក្កដា ខាងមុខ ។

យោងតាមកិច្ចប្រជុំមួយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្រ្តីពាក់ព័ន្ឌ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋបាននឹងកំពុងត្រៀមលក្ខណ:ទទួលបដិសណ្ឋារកិច្ចរបស់សម្តេច ។

លោក ឡុង វុទ្ធី នាយខ័ណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យបានអោយដឹងកាលពីល្ងាចថ្ងៃទី១១ខែមិថុនាថា ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងរដ្ឋបាលខេត្តបន្ទាយមានជ័យនឹងទៅពិនិត្យ រៀបចំកម្មវិធីទិវាមច្ឆាជាតិនោះនៅថ្ងៃទី១២ខែមិថុនាខាងមុខ ៕