​ដោយៈ បូកគោ​/​កំពត​: ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​បាន​បញ្ជាក់ថា​សង្គមជាតិ​មួយ​មាន​កិច្ចអភិវឌ្ឍន៍​អាស្រ័យ​លើ​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ការបរទេស និង​ម៉ាក្រូសេដ្ឋកិច្ច​។ ដើម្បី​ឲ្យ​វិស័យ​ទាំង​បួន​មាន​ភាពជោគជ័យ​លុះត្រាតែ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព និង​ប្រសិទ្ធភាព​ពិតប្រាកដ​។
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ ព្រមទាំង​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ លោក​ហ៊ុន ម៉ា​នី​បាន​មានប្រសាសន៍ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​វិស័យ​អាទិភាព​ជាច្រើន​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ក្នុងនោះ​អប់រំ​ជា​ឤ​ទិ​ភាព​មួយ​ក្នុងចំណោម​វិស័យ​នានា​សម្រាប់ធ្វើ​ឲ្យ​រីកចម្រើន​របស់​សង្គម​ជាតិ​នៅ​គ្រប់​កាលៈទេសៈ​។

លោក​ប្រធាន​គណ​:​កម្ម​ការ​ទី​៧​នៃ​រដ្ឋសភា​បាន​បន្តថា ភាពជោគជ័យ​លើ​ការងារ​គ្រប់យ៉ាង​តែង​កើតឡើង​ពី​ការតាំង​ចិត្ត​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ព្រោះ​គ្មាន​ជន​ណា​អាច​ដឹក​ដៃ​បុគ្គល​ទៅរក​ភាព​ជោគ​នោះទេ​។ ក្នុងនោះ ភាពជោគជ័យ​ក៏ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន​ការអប់រំ​ល្អ អាច​វិភាគ និង ជ្រើសរើស​មេដឹកនាំ​បាន​ត្រឹមត្រូវ​។ លោក​ហ៊ុន ម៉ា​នី​បាន​អំពាវនាវ​ថា​លោកគ្រូ អ្នកគ្រូ និស្សិត​បញ្ញវ័ន្ត ព្រមទាំង​យុវជន​ទាំងអស់​សូមមេត្តា​ពិចារណា​លើ​ចំណុច​សំខាន់ៗ​ដើម្បី​រួមគ្នា​ការពារ​សម​ទ្ធិ​ផល ក៏ដូចជា​អភិវឌ្ឍ​ខ្លួនឯង និង​ប្រទេសជាតិ​បន្តទៀត​៕​