ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ការប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡា​​ហោម​ស ខេង​ឆ្នាំ​២០២២ វគ្គ​ជម្រុះ​បាន​ចាប់​ផ្ថើ​ម​ប្រកួត​ជា​ផ្លូវការ​ហើយ​នៅ​កីឡដ្ឋាន​វិសាខា ។​

​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ក្រុម​ខេត្ត​ប៉ៃលិន​ប្រកួត​ចាញ់​ក្រុម​ខេត្ត​ត​កំពង់ស្ពឺ ដោយ​លទ្ធផល​១​សិត ទល់​៣​សិត ក្នុង​ពិន្ទុ​១៨​ទល់​២៥- ២៥​ទល់​១៩-២១​ទល់​២៥ និង​២០​ទល់​២៥ ។ ក្រុម​​ខេត្តតាកែវ​យកឈ្នះ​ក្រុម​ស្នងការ​នគរបាល​ខេត្តក្រចេះ​៣​សិត​ទល់​១​សិត ក្នុង​ពិន្ទុ​២៦​ទល់​២០-២៤​ទល់​២៦-២៥​ទល់​២២ និង​២៥​ទល់​១៩​។​ក្រុម​ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ប្រកួត​ចាញ់​ក្រុម​បាល់ទះ​អាចារ្យ​លាក់​ខេត្តកំពង់ធំ​០​ទល់​៣​សិត​ក្នុង​ពិន្ទុ​២២​ទល់​២៥១៩​ទល់​២៥​និង​២០​ទល់​២៥​។​ក្រុម​កូន​នាគ​ឧ​ត្ត​រ​ខេត្ត​ឧ​ត្ត​រ​​មានជ័យ​ឈ្នះ​ក្រុម​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​៣​សិត​ទល់​១​សិត​ក្នុង​ពិន្ទុ​២៥​ទល់​២០-២៥​ទល់​២៧- ២៥​ទល់​២២ និង​២៥​ទល់​១៧ ។​

​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​២១​មកពី​​បណ្ដា​រាជធានី​ខេត្ត​នានា​ដោយ​ការប្រកួត​ចែកចេញជា​៤​ពូ​ល​។​បន្ទាប់ពី​ការប្រកួត​សន្សំ​ពិន្ទុ​តាម​ពូ​ល​នីមួយៗ​ចប់​នោះ​ក្រុម​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២​នៃ​ពូ​ល​នីមួយៗ​គឺជា​បេក្ខភាព​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​សម្រាប់​ប​ន្ត​ស្វែងរក​កៅអី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ៕​