​ដោយៈ គង់​ហេង​/ ត្បូងឃ្មុំៈ ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​បើកបរ​ដោយ​ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់ បាន​ជ្រុល​ចង្កូត​ទៅបុក ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​របួស​ចំនួន បី នាក់ នៅលើ​ផ្លូវជាតិ​លេខ​៧២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក កាលពី​ថ្ងៃទី​១១ មិថុនា​ម្សិលមិញ​នេះ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេង​អាយុ ១៤ ឆ្នាំ ដែលជា​អ្នកបើកបរ​ឈ្មោះ អ៊ួ​ន ប៊ុន​និ​ត បាន​រងរបួស​ស្រាល និង​ស្ត្រី​ម្នាក់​ជា​អ្នករួមដំណើរ​ឈ្មោះ ភី គីម​ស្រឿង អាយុ ៣៩ ឆ្នាំ បាន​រងរបួស​ធ្ងន់​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្បែក​គឺ ឃុំ​កណ្តោលជ្រុំ ស្រុក​ត្បូងឃ្មុំ​។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១AM ៣១១៤ បើកបរ​ដោយ​ឈ្មោះ សុខ ចាន់​សេង អាយុ​៣៦​ឆ្នាំ​រងរបួស​ធ្ងន់ និង​ស្ត្រី​អ្នករួមដំណើរ​ឈ្មោះ ជូន សា​រ៉ែ​ន អាយុ​៣៦​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ រស់នៅ​ភូមិ​កើតហេតុ​ទាំងពីរ​នាក់​៕​