ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​ការិយាល័យ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ បើក​យុទ្ធនា​ការចែក​ជើង និង​ដៃ​សិប្បនិម្មិត ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ជនពិការ ដែល​ឧ​បត្ដ​ម​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័​គ្គ​ចិត្ត​អាមេរិក តាមរយៈ​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​។​

​ការចែក​ជើង និង​ដៃ​សិប្បនិម្មិត​ដោយ​ឥតគិតថ្លៃ​នេះ​មាន​រយៈពេល​១២​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​១២ ខែមិថុនា ឆ្នាំ​២០២២ ដល់​ថ្ងៃ ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ដែលមាន​ដៃ​សិប្បនិម្មិត​ចំនួន​១១០ និង​ជើងសិប្បនិម្មិត​៥០០​ផងដែរ​៕​