​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​) ៖ ស្ត្រី​អាម៉េរិក​ម្នាក់​ដែល​បាន​ឆ្លង​កាមរោគ​ពី​ដៃគូ​ក្នុងអំឡុងពេល​រួមភេទ​នៅក្នុង​រថយន្ត​របស់​គាត់ ត្រូវបាន​ប្រគល់​សំណង​ជំងឺ​ចិត្ត​៥,២​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ធានា​​រ៉ាប់រង​រថយន្ត​មួយ​។​

​ស្ត្រី​រស់នៅ​រដ្ឋ​មីសួរ​រី​បាន​អះអាងថា ដៃគូ​នា​បាន​ចម្លង​កាមរោគ​មក​នាង​ដោយ​ធ្វេសប្រហែស និង​ថា​គោលនយោបាយ​ធានារ៉ាប់រង​ធានា​សង​សំរាប់​ការរង​របួស​និង​ខាតបង់​។​នាង​បាន​ទាមទារ​ប្រាក់​សំណង​៩,៩​លាន​ដុល្លារ មុន​ពេល​មជ្ឈត្តករម្នា​ក់​កំណត់​ប្រាក់សំ​ណងត្រឹម​៥,២​លាន​ដុល្លារ​ចំពោះ​«​របួស​និង​ការខូចខាត​»​របស់​នាង​។​

​មជ្ឈត្តក​រ បាន​រកឃើញថា «​អ្នកទទួលបាន​ការធានា​រ៉ាប់​គួរ​បញ្ចេញ​ប្រាប់​ដៃគូ​អំពី​ជំងឺ​កាមរោគ​របស់​ខ្លួន​មុន​រួមភេទ តែ​គាត់​មិនបាន​ធ្វើ​ដូច្នេះ​ទេ​»​។​

​ដំបូង​ក្រុមហ៊ុន​ធានារ៉ាប់រង​GEICO​បាន​ច្រានចោល​សំណើសុំ​សំណង​ពី​ស្ត្រី​នេះ​និង​កាលពី​ឆ្នាំមុន​បាន​ប្តឹង​ប្រឆាំង​ការសំរេច​ផ្តល់​សំណង​ចេញ​ដោយ​តុលាការ​ជាន់​ទាប​មួយ តែ​តុលាការ​ឧទ្ធរណ៍​រដ្ឋ​មីសួរ​រី នៅ​​សប្តាហ៍​នេះ​នៅ​តែ​រក្សា​ការសំរេចចិត្ត​ផ្តល់​សំណង​។​

​ក្នុង​ឯកសារ​បណ្តឹង ស្ត្រី​រូប​នេះ​បាន​និយាយថា នាង​បាន​ឆ្លង​កាមរោគ​ក្នុងអំឡុងពេល​រួមភេទ​មិន​បាន​ការពារ​នៅក្នុង​រថយន្តរ​បស់ដៃ​គូ​នាង​កាលពី​ចុងឆ្នាំ​២០១៧ ទោះ​ជា​បុរស​នេះ​បាន​ដឹងថា​ខ្លួន​កើត​​រោគ​នេះ​ក្តី​។​មជ្ឈត្តក​រ បាន​រកឃើញថា ដៃគូ​របស់​នាង​ត្រូវបាន​ពេទ្យ​ប្រាប់ថា​« ដុំ​សាច់​មហារីក​នៅ​បំពង់ករ​របស់គាត់​វិជ្ជមាន​មេរោគ​មហា​រី​មាត់ស្បូន​HPV»​។​

​ស្ត្រី​រងគ្រោះ​បាន​ទារ​សំណង​សំរាប់​ការចំណាយ​ពេលកន្លងមក​និង​ទៅ​អនាគត ព្រមទាំង​ការឈឺចាប់​រាងកាយ​និង​អារម្មណ៍​នា​ពេលកន្លងមក​ក៏​ដូច​ជា​ទៅ​អនាគត​។​

​របាយការណ៍​ស្តីពី​ការផ្តល់​សំណង​នេះ​បាន​នាំអោយ​មាន​ការចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម និង​នាំអោយ​មាន​ការចុះផ្សាយ​លេងសើច​រួមជាមួយ​កំហឹង​។​លោក​អែល​ឡុន ម៉ាស មហាសេដ្ឋី​ទីមួយ​ក្នុង​លោក​​បាន​សរសេរ​បង្ហោះ​ថា «​សំណង​ឆ្កួតៗ​ដូចនេះ​មុខជា​នាំអោយ​ការធានារ៉ាប់រង​រថយន្ត​ត្រូវ​ចំណាយ​ច្រើន​ណាស់​។​វា​គួរតែ​ប្តឹង​ក្រុមហ៊ុន​ច្បាប់​ដែល​ស្វះស្វែង​រក​សំណង​មិន​សម​ហេតុផល​បែបនេះ​»​។​

​តាមពិត​មហារីក​មាត់ស្បូន​ជា​ជំងឺ​កាមរោគ​សាមញ្ញ​បំផុត​មួយ​នៅ​អាម៉េរិក តែ​ប្រភេទ​ចម្លង​ខ្លាំង​អាច​បង្ក​មហារីក​បាន ៕

​ឆ្លង​មហារីក​មាត់ស្បូន​ពេល​រួមភេទ​ជាមួយ​ដៃគូបែរ​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ចេញ​សំណង​