ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ ពាន់នាក់បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ជ្រោយចង្វារ ។

យោងតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈបានឱ្យដឹងថាសិស្សសាលាភូមិន្ទរដ្ឋបាលដែលបានបញ្ចប់ការសិក្សារួមមាន៖ សិស្សកម្មសិក្សាការីនិងសិក្ខាកាមសរុ ប២,៣៨៨នាក់ ។

សិស្សកម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ចំនួន១០៦នាក់,កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋ បាលឆ្នាំ២០២០ចំនួន១៦៤នាក់,កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ចំនួន៣៩នាក់,កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ចំនួន៤៣នាក់,សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ចំនួន៩១នាក់,សិស្សមន្ត្រីក្រមការជំនាន់ទី៩ចំនួន១២១នាក់,កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ចំនួន១៥១នាក់,កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ចំនួន៥៣៤នាក់,កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ចំនួន៩០នាក់,កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ចំនួន៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ចំនួន៩៣នាក់,កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ចំនួន១៦១នាក់,កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ចំ នួន៩៤នាក់,កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ចំនួន២៧នាក់,សិក្ខាកាមវគ្គភាជាអ្នកដឹកនាំនិងនវានុវត្តន៍វគ្គទី១ចំនួន១៤៦នាក់និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍វគ្គទី ២ចំនួន ១៦០នាក់។

ចាប់តាំងពីឆ្នាំ១៩៩២មកដល់ពេលបច្ចុប្បន្នសាលាភូមិន្ទរដ្ឋបាលបណ្តុះបណ្តាលសិស្សបានចំនួន ១៦,៦០៦នាក់ក្នុងនោះមាននារី ៣,៨០៧នាក់ស្មើនឹង២៣ ភាគរយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែឆ្លៀតឱកាសពីការងារដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសា លាភូមិន្ទរដ្ឋបាលរាល់ពេលពួកគេបញ្ចប់ការសិក្សា ។ ការអញ្ជើញចែកសញ្ញាបត្រនេះក្រៅតែពីការផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់មន្ត្រីដែលបានបញ្ចប់ការសិក្សាហើយនោះក៏ជា ឱកាសសម្តេចបានផ្តល់នូវដំបូន្មាន អនុសាសន៍និងការផ្តាំផ្ញើមួយចំនួនដើម្បីឱ្យពួកគេក្លាយទៅជាមន្ត្រីប្រតិបត្តិការងារបានល្អក្នុងការបម្រើជាតិ និងប្រជាជនសម ជាមន្ត្រីដែលទទួលប្រាក់បៀវត្សរ៍ពីរដ្ឋនិងប្រជាជន៕