ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើទោះបី​លោកអ្នក​ជួប​ការលំបាក​នាគ្រា​នេះ​ឬ​ថ្ងៃ​ខាងមុខ​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ ហើយ​យក​បញ្ហា​ទាំងនេះ​ជា​មេរៀន​ឬ​បទពិសោធន៍​នោះ​ទើប​ជាម​នុស្ស​ជោគជ័យ​នា​ថ្ងៃ​ខាងមុខ​វិញ​។​ការប្រកប​ការងារ​ថ្ងៃនេះ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ហើយ​ពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​មាន​សន្ទុះ​បន្តិច​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង និង មិនសូវ​ចេះ​ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​សម្រាប់​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ការទទួល​រង​ឧប្បត្តិហេតុ​យាយី និង ការធ្វើឱ្យ​បាត់​របរ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​ឬ​ធ្វើ​អ្វីមួយ​មានការ​ប្រយ័ត្នប្រយែង​នោះ​ក៏​មិន​មានរឿង​មិនល្អ​ចូល​យាយី​នាំ​ដំបៅចិត្ត​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​បើ​មាន​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​មិនត្រូវ​ឆេវឆាវ​គ្មាន​ហេតុផល ប្រយ័ត្ន​ខ្លួនឯង​ត្រូវ​សោះ​ទីបំផុត​ក្លាយជា​អ្នកមាន​កំហុស​ទៅវិញ​។​ការបំពេញ​ការងារ​នៅពេលនេះ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ធ្វើឱ្យ​លោកអ្នក​ជួប​បញ្ហាលំបាក​ក្នុង​រឿង​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​៕

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា និង​រាល់​ការប៉ង​ឬ​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​ទទួល​នូវ​ក្តី​សម្រេច​គ្រាន់​ជាទី​គាប់ចិត្ត​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ប្រកប​កិច្ចការ​ធំៗ​ឬ​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​ឃើញថា​នឹង​ឆ្លើយតប​ច្រើន​នៅពេល​ក្រោយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ជាង​មុន ហើយ​ពិសេស​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​ហើយ​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គាប់​បំណង​មួយចំនួន​មកវិញ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំ្ម​ម្សាញ់​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់​គ្រប់យ៉ាង នោះ​បញ្ហា​តូចធំ​ពិតជា​មិនអាច​រត់​ចូលមក​បានឡើយ​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ទាល់តែ​ខិតខំ​ប្រឹងប្រែង​បន្តិច​ទើប​ផល​លំបាក​រត់ចេញ​ហើយ​ភាព​ភ្លឺ​ថ្លា​ដែលជា​ជ័យជំនះ​រត់​ចូល​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ដោយ​ការរក​ផល​ចំណូល​តឹង​ឯ​ចំណាយ​ច្រើន​ធ្វើឱ្យ​លោកអ្នក​ទទួល​អ​ម្រែ​ក​ធ្ងន់ ម្ល៉ោះហើយ​ត្រូវ​ចេះ​ចាយវាយ​ក្បិតក្បៀត​បន្តិច​ដើម្បី​ចៀសវាង​នូវ​វិបត្តិ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ចោទឡើង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ឃើញថា​ទៅមុខ​លែងរួច​បន្តទៅទៀត ហើយ​និង​លោកអ្នក​ចង់​បញ្ចប់​ចំណងស្នេហា​នេះ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាពស្រស់​ស្រាយ និង​ភាព​សុខដុម​គួរសម ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស ស្វាគមន៍​រាក់ទាក់​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ដំណើរ​ជីវិត​របស់​លោកអ្នក ស្ថិតនៅក្នុង​កម្រិត​មធ្យ​ម ម្ល៉ោះហើយ​ពុំមាន​ទទួលរង​ផល​ប៉ះទង្គិច​អ្វី​ច្រើន​ឡើយ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ក្នុង​ពេលនេះ​ការប្រកប​ការងារ​លោក​អ្នក​ទទួលរង​ការ​ហត់នឿយ​ច្រើន ហើយ​ការងារ​ទាល់តែ​ខិតខំ​ពុះពារ​បន្តិច​ទើប​ផល​ល្អៗ​ហុច​ឱ្យ​គ្រាន់​ជាទី​ពេញចិត្ត​ទៅរួច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​វ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​
សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​កម្លាំងកាយ​ចិត្ត​ស្ទើរ​ស្លាប់​តែ​នៅ​ផ្គាប់ចិត្ត​គេ​មិនត្រូវ​ថែមទៀត​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​សំខាន់ ឬ​ជាការ​ដោះស្រាយ​រឿង​រាវ​ធំ​នោះ​ផល​លំបាក​ក៏​ពុំ​សូវ​កើតមាន​នាពេល​ក្រោយ​ដែរ​។​ការប្រកប​ការងារ​ក៏​តែង​មិន​សម្រេច​ដូច​បំណង​តាម​ការប៉ង​ទុក​នោះឡើយ និង​ក្រៅពីនេះ​កិច្ចការ​ខ្លះ​គេ​ទម្លាក់កំហុស​មក​ទុកឱ្យ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តែង​កើតមាន​រឿង​រាវ​រកាំរកូស​ព្រោះ​តែមាន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​ច្រើន ដូចនេះ​បើ​មិនចេះ​ដោះស្រាយ​ទេ​ពេលខ្លះ​រឿង​រាវ​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​ហើយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ដូចនេះ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ការ​ប្រកែប្រកាន់​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ក្រែង​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។​ការបំពេញ​ការងារ​ដូច្នេះ​ដែរ ត្រូវ​យកចិត្តទុកដាក់ ហើយ​បើសិន​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស និង​ត្រូវ​របូត​ចេញពី​ដៃ​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

 

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ លោកអ្នក ងាយ​ជួប​បញ្ហា​មិនល្អ​មួយចំនួន​ចូល យាយី ចំពោះមុខ​ផង ហេតុនេះ​ឃើញថា​បើ​មិន​ខិតខំ​ស្រ​វ៉ា​ស្រ​ទេញ​ទេ ពិតជា​ជួប​ផល​លំបាក​ជាក់​ជាពុំខាន​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់ និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ចិ​ញ្ចឹ​ង​ឆ្នាំងបាយ​មិនឱ្យ​ស្ងួត​អញ្ចឹង​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ជានិច្ច​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ការរស់នៅ ឃើញថា​លោក​អ្នកមាន​ភាពល្អប្រសើ​រ ហើយ​មនុស្ស​ដែល​ប៉ង​អាក្រក់​ក៏​មិន​អាចធ្វើ​អ្វី​បានដែរ ផ្ទុយទៅវិញ​មានតែ​ចាញ់​ប្រៀប​អ្នក​ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​បើ​មានការ​ពុះពារ​ឃើញថា​តែង​សម្រេច​ដល់​ចប់​ចុង​ដើម ហើយ ក៏​តែង​ឆ្លើយតប​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប របរ​ជួញដូរ​បើ​មានការ​ប្រឹងប្រែង​ឃើញថា​ផល​កម្រៃ​អាច​ហុច​មកវិញ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ជានិច្ច​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​សូម្បីតែ​ប្តី​ប្រពន្ធ ក្តី​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សា​ឬ​ដោះស្រាយ​ជាមួយគ្នា​ហើយ​៕