ប្រែ​សម្រួលៈ​បំណង​(ST)៖ កូរ៉េខាងជើង​ទំនងជា​បាន​បាញ់កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា នេះ​បើ​តាម​យោធា​កូរ៉េខាងត្បូង នៅពេល​ភាព​តានតឹង​អំពី​លទ្ធភាព​នៃ​ការសាកល្បង​នុយ​​ក្លេ​អ៊ែរ​កើនឡើង​ខ្ពស់​នៅលើ​ឧបទ្វីប​នេះ​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា​យោធា​កូរ៉េខាងត្បូង​បាន​សង្កេតឃើញ​ដាន​ខ្លះ​ដែល​បង្ហាញ​ថា កងកម្លាំង​របស់រប​ប​ទីក្រុង​ព្យុង​យ៉ាង​ទំនងជា​បាន​បាញ់​កាំ​​ភ្លើង​ធំ​រវាង​ម៉ោង​៨​និង​១១​ព្រឹក ។​

​កូរ៉េខាងត្បូង​បាន​ព្រមាន​អំពី​ការបង្ក​រឿង​ថែមទៀត​ចំ​ពេល​ខ្លួន​តាមដាន​យ៉ាង​ដិតដល់​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​សូមបញ្ជាក់​ថា ជំនួប​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​កាលពី​សប្តាហ៍​មុន មេដឹកនាំ​គីម ជុង​អ៊ុន បាន​អំពាវនាវ​អោយ​ពង្រឹង​សមត្ថភាព​យោធា​របស់​កូរ៉េខាងជើង​នៅ​ពេល​អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​​និង​កំពុង​តាមដាន​សកម្មភាព​នៅ​កូរ៉េខាងជើង ហើយ​អាម៉េរិក​បាន​និយាយថា រដ្ឋ​កុំម្មុយនីស្ត​នេះ​អាច​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​ក្នុងពេល​ឆាប់ៗ ។​

​ក្នុងពេល​ជាមួយគ្នា កូរ៉េ​ខាងជើង​បាន​បញ្ជាក់​អំពី​ការរកឃើញ​អ្នក​កើត​ជំងឺ​ក្តៅខ្លួន​អាចជាកូ​វីដ​១៩​សរុប​ចំនួន​ជាង​៨០.០០០​នាក់​កាលពី​ចុង​សប្តាហ៍ ៕