​ដោយៈ រ៉ា​ម៉ន / ព្រះ​វិហារៈ កំណាត់​ផ្លូវ​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុង​ជួសជុល ថែទាំ ឡើងវិញ ជាមួយនឹង​ការ​កាត់​ស្មៅ តាម​ចិញ្ចើមផ្លូវ ផងដែរ ដើម្បី​សម្រួល​ដល់​ការ ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថាៈ អនុវត្តតាម​ការណែនាំ​របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ក្រុមការងារ ថែទាំ​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុង​ជួសជុល ថែទាំ​ផ្លូវ​ឡើងវិញ ជាមួយនឹង​ការ​កាត់​ស្មៅ តាម​ចិញ្ចើមផ្លូវ​ផងដែរ ក្នុងនោះ ១. ក្រុមការងារ​ថែទាំ​ផ្លូវ​ខេត្ត លេខ ២PVH៣​ប្រវែង ១.៧០០ ម៉ែត្រ ក្រាល​ដី​ល្បាយ​ថ្ម (​ចាប់ពី​ជើងភ្នំ​ទ្រព្យ ដល់​ភូមិ​អង្គ្រង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​) ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ២. ក្រុមការងារ​ថែទាំ​ផ្លូវ ខេត្ត​លេខ ២៦៤៩ និង​២PVH៩ ក្រាល​កៅស៊ូ DBST ថ្ងៃនេះ​ស្រោច​កៅស៊ូ សៀ​ល​ស្នាម​ប្រេះ ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ​។ ៣. ក្រុមការងារ ថែទាំ​ផ្លូវជាតិ​លេខ ៦២​ប្រវែង ១៨៩,៣៦ គីឡូម៉ែត្រ ក្រាល DBST (​ចាប់ពី​ព្រំប្រទល់ ខេត្តកំពង់ធំ​–​ព្រះវិហារ ដល់​ភូមិគ​១ ប្រាសាទព្រះវិហារ​) ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ៤. ក្រុមការងារ​កាត់​ស្មៅ​ផ្លូវជាតិ​លេខ ៦៤ ថ្ងៃនេះ បន្ត​កាត់​ស្មៅ ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ​៕/V​-PC