ដោយ​:​សុខុម / ក្រចេះ ៖ រថយន្ត​ធំ​មួយគ្រឿង ដឹក​ជ័រកៅស៊ូ បាន​រេ​ចង្កូត​បុក​បង្គោល ការពារ សុវត្ថិភាព​នៃ​ស្ថានីយ៍​ថ្លឹង​រថយន្ត កាំ​ពី ស្ថិតក្នុង​ភូមិ​ដី​សម្បទាន​សំបុក ស្រុក​ចិត្រ​បុរី នៅ​ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ រួច​ជ្រុល​ធ្លាក់​ប្រឡាយទឹក បណ្តាលឱ្យ​ព្រូ​រថយន្ត​ម្នាក់ បាត់​បងជីវិត​។​

​សមត្ថកិច្ច​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បានឱ្យដឹងថាៈ រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9341 ។ មុនពេល​កើតហេតុ រថយន្ត ធ្វើដំណើរ​មកពី​ខេត្តរតនគិរី ដឹក​ជ័រកៅស៊ូ យកទៅលក់ ។ លុះ​មកដល់ ចំណុច​ស្ថានីយ​ថ្លឹង រថយន្ត កាំ​បី ក៏​ស្រាប់តែ​រថយន្ត​នោះ បាន​រេ​ចង្កូត ទៅបុក​រះ​នឹង បង្គោល​ការពារ​សុវត្ថិភាព ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ហើយ​ជ្រុល​ធ្លាក់​ប្រឡាយ បណ្ដាលឱ្យ​ព្រូ​ម្នាក់ ស្លាប់​ភ្លាមៗ នៅក្នុង​រថយន្ត​។​

​សមត្ថកិច្ច​ដដែល បាន​ឲ្យ​ដឹង​ទៀតថាៈ អ្នកបើកបរ​រថយន្ត ឈ្មោះ ទុយ ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ម្លូ ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​អ្នកស្លាប់ ឈ្មោះ រដ្ឋ មានិត ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​បួន ឃុំ​កា​ចាញ ក្រុង​បាន​លុង ខេត្តរតនគិរី ៕/V​-PC