ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចង់ឲ្យអ្នកដែលនិយាយថាមានការលួចសន្លឹកឆ្នោតចេ ញមកបង្រៀនអំពីរបៀបលួចនោះ តោះគេលួចរបៀបម៉េច? ព្រោះការបោះឆ្នោតនៅការិយាល័យ រាប់ក៏នៅការិយាល័យហើយតាមការិយា ល័យនីមួយៗមានអ្នកសង្កេតការណ៍បោះឆ្នោត របស់សង្គមស៊ីវិលផង របស់គណបក្សនយោបាយផង តើលួចរបៀបម៉េច ? ។ តើអ្នកនិយាយនោះហ៊ានស្បថ ឲ្យរន្ទះបាញ់ងាប់ទេ ? ។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ២០២២ នេះសម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា៖មានអ្នកខ្លះនិយាលថាបោះឆ្នោតមិនសេរី មិនយុត្តិធ៌ម តែទទួលយកកៅអីដែលខ្លួនឯងឈ្នះដោយប្រើពាក្សសំដីថា៖«កៅអីសល់ ពីគេលួចត្រូវតែយក»។ សម្តេចបានលើកជាសំណួរទៅកាន់អ្នកចោទនោះថាតើគេលួចរបៀបម៉េចសុំឲ្យអ្នកនោះចេញមកបង្រៀនពីការលួចនោះលួចរបៀបម៉េច?

សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា៖«សុំសួរគេលួចនោះតើគេលួចរបៀបម៉េចគេលួចរបៀបម៉េចសុំឲ្យអ្នកដែលថាគណៈកម្មការរៀបចំការបោះ ឆ្នោតជាអ្នកលួចឬគណបក្សប្រជាជនកម្ពុជាជនជាអ្នកលួច ចេញមុខមកបង្រៀនអំពីរបៀបលួចនេះតើលួចវារបៀបម៉េចព្រោះបោះនៅទីនោះរាប់នៅទីនោះ អ្នកសង្កេតការណ៍ក៏ នៅទីនោះទៅលួចរបៀបម៉េចសូមបង្រៀនអារបៀបលួចនេះមកឲ្យយើងដឹងផងដើម្បីយើងស្គាល់របៀបលួចនោះយើងអត់បានបោះឆ្នោតតាមប្រៃសណីយ៍ទេនៅសហ រដ្ឋអាមេរិកមានការបោះឆ្នោតតាមប្រៃសណីយ៍ ដែល លោកដូណាត្រាំ មិនសុខចិត្ត ចំពោះលទ្ធផលបោះឆ្នោតនេះ» ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖អញ្ចឹងបានយើងមិនមានលទ្ធភាពឱ្យបងប្អូនយើងបោះឆ្នោតពីក្រៅប្រទេសមកនោះទេ ។យើងគ្រាន់តែអោយបងប្អូនមានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងលិខិតឆ្លងដែនសញ្ជាតិខ្មែរនៅក្នុងប្រទេស។តែមិនអាចឱ្យមានការបោះឆ្នោតពីក្រៅប្រទេសនោះទេ។សម្តេចបានពន្យល់បងប្អូននៅអាមេរិចបងប្អូននៅអឺរ៉ុបរួចហើយបញ្ហានេះ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ចោទគេថាលួចសន្លឹកឆ្នោត ដល់តែគេបបួលស្បថ បែរជាមិនហ៊ានហើយថាការស្បថជារឿងកំប៉ិចកំប៉ុក ។សម្តេចបញ្ជាក់ថា រឿងមិនស្បថមិនមែនជារឿងតូចតាចទេ ,សូម្បីប្រធានាធិបតី,នាយករដ្ឋមន្ត្រី,ប្រធានសភា មុនចូលកាន់ដំណែងសុទ្ធតែស្បថជាមុន ។ មិនមែនតែនៅកម្ពុជាទេសូម្បី នៅសហរដ្ឋអាមេរិកក៏មានការស្បថដែរ ។ ដូចនេះវាមិនមែនរឿងតូចតាចនោះទេ លេងសើចនោះទេ ។ អ្នកខ្លះមិនហ៊ានស្បថដោយសារតែខ្លាចរន្ទះបាញ់ ។នៅប្រទេស យើងអ្នកដែលមិនទាន់បានស្បថគឺមិនទាន់មានសុពលភាពសម្រាប់សមាជីកសភា និង សមាជិករាជរដ្ឋា ភិបាល ។ សម្តេចបន្តថាតើអ្នកដែលចោទថាមានការលួច សន្លឹកឆ្នោតហ៊ានស្បថអោយរន្ទះបាញ់ងាប់ដែរឬទេ ? ចោទគេថាលួចប៉ុន្តែបបួលស្បថគឺមិនហ៊ានអញ្ចឹងយើងមានតែវិធីមួយទេសុំឲ្យគេមកបង្រៀនអំពីការលួចសន្លឹក ឆ្នោតនេះ ៕