​ដោយៈ​សុផល​/​ភ្នំពេញ​៖ កក្រសួងពាណិជ្ជកម្ម ​ថៃ នឹង​ប្រារព្ធ​ទិវា ថៃ​ហ្វ្រេ​ន​ឆាយ​ដេ​យ៍ ឆ្នាំ​២០២២(Thai Franchise Day 2022) នៅ​កម្ពុ​ជានា​ចុងខែ​មិថុនា​នេះដើម្បីបង្ហាញ​ធុរកិច្ច​ជូន​ដល់​អ្នក​ធុរកិច្ច​កម្ពុជា​។​

​លោក នី​រៈ​វ៉ា​ត់ រង្ស៊ី​កាន​ចានៈ អគ្គទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ (DITP) បាន​ថ្លែងថា​ កម្មវិធី ថៃ​ហ្វ្រេ​ន​ឆាយ​ដេ​យ៍ ឆ្នាំ​២០២២ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជេន​ស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)​។​

​វេទិកា​នេះ នឹងមាន​ធុរកិច្ច​ហ្វ្រេ​ន​ឆាយ​ថៃ ច្រើនជាង ១០ ក្រុមហ៊ុន មក​ធ្វើ​បទ​បង្ហាញ​ធុរកិច្ច​ជូន​ដល់​អ្នក​ធុរកិច្ច​កម្ពុជា ដែល​ក្នុងនោះ​មាន​ធុរកិច្ច​ជាច្រើន​ប្រភេទ​ដូចជា ធុរកិច្ច​ភោជនីយដ្ឋាន​/​ភេសជ្ជៈ និង​ធុរកិច្ច​សាលាបង្រៀន​ភាសា ដែល​ធុរកិច្ច​ទាំងនោះ​សុទ្ធសឹងតែ​បានទទួល​ជោគជ័យ​នៅ​ប្រទេស​ថៃ​រួចមកហើយ​។

​លោក នី​រៈ​វ៉ា​ត់ រង្ស៊ី​កាន​ចានៈ បានឱ្យដឹង​ទៀតថា​៖​ការរៀបចំ​កម្មវិធី​នា​លើក​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ក្នុងការ​ជ្រើសរើស​វិនិយោគ​ឱ្យ​សមស្រប​តាម​តម្រូវការ ដែលជា​ធុរកិច្ច​ងាយ​ស្វែងយល់ ចំណាយ​ដើមទុន​តិច ព្រមទាំង​មាន​ម្ចាស់​ហ្វ្រេ​ន​ឆាយ​ជួយ​មើល​ការខុសត្រូវ និង​ណែនាំ​ពី​កិច្ចដំណើរការ​ធុរកិច្ច​របស់លោក​អ្នក​ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​។

​សម្រាប់​អ្នក​ធុរកិច្ច​ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​ក្នុង​កម្មវិធី ថៃ​ហ្វ្រេ​ន​ឆាយ​ដេ​យ៍ ឆ្នាំ​២០២២ សូម​ទំនាក់ទំនង​ក្រុមការងារ​រៀបចំ តាមរយៈ​ទូរស័ព្ទ​លេខ 076 6666 618 / 015 667 666 ។ DITP កំណត់​ចំនួន​អ្នកចូលរួម​ក្នុង​កម្មវិធី Thai Franchise Day 2022 ។ លោកអ្នក​អាច​ទំនាក់ទំនង​ដើម្បី​ចុះឈ្មោះ​បាន ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ​២០២២ ។ DITP នឹង​ផ្តល់ជូន​អាហារ​ថ្ងៃត្រង់ និង​អាហារសម្រន់​ជូន​ដល់​លោកអ្នក ក្នុងអំឡុងពេល​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយ​មិន​គិតថ្លៃ ។ កម្មវិធី​នេះ​រៀបចំ​ដោយ DITP , អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ ៕Ph