​ដោយៈ អង្គ​រ៍​ហេង / កណ្តាលៈ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ បាន​ស្រាវជ្រាវតាម​ប្រមាញ់ ចាប់​ក្រុមចោរប្លន់​បាន បីនាក់ ក្នុងចំណោម​បក្ខពួក ១០ នាក់ បន្ទាប់ពី​ក្រុម​ជ​នស​ង្ស​យ បាន​ជិះ​ម៉ូតូ​ធ្វេ​ី​សកម្មភាព កាប់​ជា​ច្រេ​ី​ន​កាំបិត ទៅ​លេ​ី​ជនរងគ្រោះ រួច​ប្លន់​យក​ម៉ូតូ​បាន ១​គ្រឿង កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោងជាង ២ ​នៅ​ចំណុច​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល ស្រុក​កៀនស្វាយ បានឱ្យ​ដឺ​ង​ថាៈ ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យកាប់​ប្លន់​នោះ ឈ្មោះ ឡុង គីម​លាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករមាន​ទីលំនៅ ភូមិ​តារ​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ចំណែក ក្រុម​ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន ជា​ក្មេងប្រុស បីនាក់​នោះ​មានៈ ១-​ឈ្មោះ ចាន់ សីហ​តុ​ន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ , ២-​ឈ្មោះ និ​ច សិ​ដ្ឋិ​គុណ អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​៣-​ឈ្មោះ​ម៉ៅ សុភា​រម្យ ​អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ង៉ូ​វ​ក្រោម ស​ង្តា​ត់​ច្បារអំពៅ ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល បាន​បន្ត​ឱ្យដឹងថាៈ ក្រុម​ជនសង្ស័យ​មាន​គ្នា ១០ នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ៥គ្រឿង បើក​កៀរ​ជនរងគ្រោះ រួច​យក​កាំបិតប៉័ងតោ មក​កាប់​ឈ្មោះ ឡុង គីម​លាង (​ជនរងគ្រោះ​) ចំក្បាល​ចំនួន​បី​កន្លែង និង​ខ្នង​ចំនួន ២ កាំបិត រួច​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាកហុងដា ស្គូបពី ពណ៌​ស ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ កណ្តាល ១AM-៦៦០៣ ហើយ​យ​ក្រុម​ជនសង្ស័យ ក៏​នាំគ្នា​ជិះ​ចេញទៅ​ភ្នំពេញ​។​

​បន្ទាប់មក ជនរងគ្រោះ បាន​ទៅ​ដាក់ ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​។ ក្រោយពីទទួល​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ស្រុក​កៀនស្វាយ ចុះ​ដល់​កន្លែងកើតហេតុ ស្រាវជ្រាវ និង​សហការ​ជាមួយ​កម្លាំង​នគរបាល ខណ្ឌ​ច្បារអំពៅ ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន បីនាក់ យកមក​ប៉ុស្តិ៍ ដើម្បី​សាកសួរ និង​ចាត់ការ តាម​នីតិវិធី​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជ​នស​ង្យ័​យ​ទាំង​បីនាក់ បាន​សារភាពថាៈ ពួកគេ និង​បក្ខពួក ពិតជាបាន​កាប់​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ ពិតប្រាកដ​មែន ហើយ​កន្លងមក ក្រុម​ពួកគេ​បាន​ធ្វើសកម្ម​ភាព ជិះ​ម៉ូតូ​កៀរ​អ្នក​ធ្វើដំណើរ កាប់​ប្លន់ បាន​២​ដង​រួចមក​ហើយ តែ​មិនបាន​សម្រេច​៕/V​