​ដោយ​: រ៉ា​ម៉ន​/​ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នូវ​ថវិកា​ចំនួន ៣០០.០០០ ដុល្លារ​ដល់​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌ​នីមួយៗ ទទួល បាន​អង្ករ​ចំនួន​៩​តោន ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា ដើម្បី ទុក សម្រាប់ ប្រើប្រាស់ កិច្ច ការ មនុស្ស ធម៌​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង អភិបាល រាជធានី ភ្នំពេញ​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច កិ​តិ្ត​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា​ដែល​បានផ្ដល់​អំណោយ ថ្លៃ ថ្លា មាន​ថវិកា​ចំនួន​៣០​ម៉ឺន​ដុល្លារ​និង អង្ករ ចំនួន តោន ក្នុង​១​ខណ្ឌ​សម្រាប់​១៤​ខណ្ឌៗ​សម្រាប់ ប្រើប្រាស់ កិច្ចការ មនុស្សធម៌​ចែកជូន​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​នៅពេល​ខាងមុខ​៕​