អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ( ​អ​.​គ​.​រ ) នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការបង់ពន្ធ និង​អាករ លើ​រថយន្ដ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស ដោយបាន​រំលឹក​ពីថ្ងៃ​ឱសានវាទ ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ហើយ អ​.​គ​.​រ ក៏បាន​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ចាប់ពី​ថ្ងៃទី​១ កក្កដា តទៅ ចំពោះ​រថយន្ដ​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ និងរថយន្ដ​ចង្កូតស្ដាំ ដែលជា​ប្រភេទទំនិញ​ ហាមឃាត់​ការនាំ​ចូល ក្នុងករណី​បង្ក្រាបបាន នឹងត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា គ្រឿងបន្លាស់ តាម​នីតិវិធី ជា​ធរមាន​។​

Jun 13, 2022

អ​.​គ​.​វ ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ចំពោះ​រថយន្ដ​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ និង​រថយន្ត​ចង្កូត​ស្ដាំ ដែលជា​ប្រភេទ​ទំនិញ​ហាមឃាត់​ការ​នាំចូល​ចាប់ពី​ថ្ងៃទី​១ កក្កដា តទៅ​

ដោយៈ​ទេព មង្គល / ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ( ​អ​.​គ​.​រ ) នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការបង់ពន្ធ និង​អាករ លើ​រថយន្ដ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស ដោយបាន​រំលឹក​ពីថ្ងៃ​ឱសានវាទ ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ហើយ អ​.​គ​.​រ ក៏បាន​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ចាប់ពី​ថ្ងៃទី​១ កក្កដា តទៅ ចំពោះ​រថយន្ដ​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ និងរថយន្ដ​ចង្កូតស្ដាំ ដែលជា​ប្រភេទទំនិញ​ ហាមឃាត់​ការនាំ​ចូល ក្នុងករណី​បង្ក្រាបបាន នឹងត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា គ្រឿងបន្លាស់ តាម​នីតិវិធី ជា​ធរមាន​។​