​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

បរិវច្ឆនដ្ឋាន​

(​ប៉ៈ​រ៉ិ វ៉ា​ច់​-​ឆៈ ន៉ា​ត់​-​ឋាន​)

​នាមសព្ទ​

( បា​. ) ឈ្មោះ​ថ្នាក់​រៀនទី ១១ នៃ​បឋមសិក្សា​
​កុមារ​នេះ​រៀន​នៅ​ថ្នាក់​បរិវច្ឆនដ្ឋាន ។​

​បុច្ឆនសញ្ញា​

(​ប៉ុច​-​ឆៈ​ន៉ៈ​សាញ់​-​ញ៉ា​)

​នាមសព្ទ​

( បា​. បុ​ច្ឆ​ន + សញ្ញា ) សញ្ញា​ក្នុង​ពាក្យសួរ​, គ្រឿង​សម្គាល់​របស់​ប្រយោគ​សួរ ។ ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង​សម្រាប់​ប្រើ​ដាក់​ខាងចុង​ប្រយោគ​សួរ ( ? )
​អ្នក​អញ្ជើញ​មកពីណា ? លោក​សុខ​សប្បាយ​ជា​ទេ​ឬ ? មានការ​អ្វី​? ម្ដេចក៏​ធ្វើ​ដូច្នោះ ?

​វិច្ឆន្ទគ្រឹះ​

(​វិច​-​ឆ័ន​-​ទៈ​–)

​នាមសព្ទ​

( សំ​. វិ​ច្ឆ​ន្ទ ) ផ្ទះ​មាន​ជាន់ មាន​ថ្នាក់​ច្រើន​, ផ្ទះ​ច្រើន​ជាន់ ។​

​វិប្រច្ឆន្ន​

(​វិ​ប​-​ប្រ័​ច​-​ឆ័ន​-​ន៉ៈ​ឬ –​ឆ័ន​)

គុណសព្ទ​

(​សំ​.) ដែល​កំបាំង​, ដែល​ស្ងាត់ ។ វិប្រច្ឆន្នការណ៍ ឬ –​ហេតុ ហេតុ​កំបាំង​, ការណ៍​សម្ងាត់ ។​

​សច្ឆន្ទ​

(​ស័​ច​-​ឆ័ន​)

​គុណសព្ទ​

( បា​.; សំ​. ស្វច្ឆន្ទ ) ដែលមាន​សេចក្ដី​ពេញចិត្ត​ចំពោះ​អំពើ​របស់ខ្លួន​, ដែលជា​អធិបតី​លើ​ខ្លួនឯង​
​មនុស្ស​សច្ឆន្ទ ។​