​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្មូនឆ្នាំង​

​នាមសព្ទ​

​អ្នក​សូន​ក្អមឆ្នាំង គឺ​ជាង​អ្នកធ្វើ​ឆ្នាំងដី ឬ​ក្អម​ដី​
​ភូមិ​ស្មូនឆ្នាំង​, ​ត្រកូល​ស្មូនឆ្នាំង ។​

​អច្ឆាទនៈ​

(​អ័​ច​-​ឆា​ទៈ​នៈ​)

​នាមសព្ទ​

( បា​. អច្ឆាទន​; សំ​. អា​ច្ឆា​ទ ឬ អា​ច្ឆា​ទ​ន ) គ្រឿង​បិទបាំង​រាងកាយ គឺ​សំពត់​ស្លៀកដណ្ដប់​, គ្រឿង​ស្លៀកដណ្ដប់​គ្រប់យ៉ាង​, សម្លៀកបំពាក់​
—​ខ្វះ​អច្ឆាទភណ្ឌ ។​

​ឆ្អឹងជំនីរ​

នាមសព្ទ​

​ឆ្អឹង​ទាំងពីរ​ខាង​ដែល​ជាប់​ពី​ឆ្អឹងខ្នង​មក ។​

​តិរច្ឆាន​

(​តិ​រ៉ា​ច់​ឆាន ឬ ដិ​រ៉ា​ច់​ឆាន​)

នាមសព្ទ​

(​បា​.; សំ​. តិ​រ​ឝ្ចី​ន​) សត្វ​ដែលមាន​រាងកាយ​ចម្រើន​ដោយ​ទទឹង ទីទៃ​ពីស​ត្វ​ដែលមាន​រាងកាយ​ចម្រើន​ដោយ​ត្រង់​ដោយ​បញ្ឈរ​, បាន​ខាង​ចំពួក​សត្វ​នានា​ដែល​កើត​ក្នុង​មនុស្សលោក មាន​រាងកាយ​ជាក់ស្ដែង​ទៅមក​ដោយ​ទ្រេត​, ដោយ​ផ្ដេក ដូច​យ៉ាង គោ​, ក្របី​, ដំរី​, សេះ ។​ល​។ ជា​សត្វ​ផ្សេង​ទីទៃ​ពី​មនុស្ស​ដែល​ហៅ​ដោយ​រួបរួម​ថា សត្វ ដែរ ព្រោះ​មានចិត្ត​ជំពាក់​ក្នុង​អារម្មណ៍​ផ្សេងៗ ប៉ុន្តែ​មាន​រាងកាយ​ទៅមក​ដោយ​ត្រង់​ដោយ​បញ្ឈរ ។​

​ឆ្នាល់មាន់​

​នាមសព្ទ​

​ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ មាន​បន្លា​ស្រដៀង​នឹង​ឆ្នាល់មាន់​
​គេ​ប្រើ​ត្រួយ​ឆ្នាល់មាន់​ជា​បន្លែ​ស្ល​ស្រឡក់​បាន ។​