​ដោយ​:​ទេ​ពក​ង្រី / កំពង់ឆ្នាំង​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ បាន​បើក​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​លទ្ធផល នៃ​កិច្ចប្រតិបត្តិការ ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២២ នៅ​ស្នងការដ្ឋាន​ខេត្ត ។

​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀរ ប៊ុនធឿន ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​ផែន​សេនាធិការ បាន​ឡើង​អាន​នូវ​របាយការណ៍ ស្តីពី​លទ្ធផល នៃ​កិច្ចប្រតិបត្តិការ ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២២​។

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី បាន​មានប្រសាសន៍​បូកសរុប និង​វាយតម្លៃ​លទ្ធផល​ការងារ​រយៈពេល​កន្លងមក ហើយក៏​បាន​លើកសរសើរ​ដល់​គ្រប់​អង្គភាព​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​បំពេញការងារ​របស់ខ្លួន បាន​ជោគជ័យ ជា​បន្តបន្ទាប់ ពិសេស​ការការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់ ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ និង​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅតាម​បណ្ដា​ការិយាល័យ និង​មណ្ឌលបោះឆ្នោត រាប់​សន្លឹកឆ្នោត ដោយ​ទទួលបាន​នូវ​ជោគជ័យ ដោយ​មិនមាន​អ្វី​កើតឡើង​ឡើយ​។

​លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​របស់ខ្លួន ត្រូវ​សហការ​បំពេញការងារ ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ ស្ថិតក្រោម​ដំបូល​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ឆ្នាំង ដែលមាន​លោក ស៊ុន សុវណ្ណារិទ្ធ ជា​ប្រធាន ហើយ​ដែល​នៅ​មិនទាន់​បានល្អ និង​មិនទាន់​ពេលវេលា​។ លោក​ឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់​អនុសាសន៍​កែតម្រូវ ចែករំលែក​បទពិសោធ​ន៍​ដើម្បី​បម្រើសេវា​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នៅតាម​បណ្តា​មូលដ្ឋាន ឱ្យ​ទទួលបាន​ជោគជ័យ កាន់តែ​ល្អប្រសើរ​ថែមទៀត ៕/V​