ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដ៏​សំខាន់ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជាមួយគ្នានេះ​កីឡា​កាយសម្ព័ន្ធ បាន​ប្ដេជ្ញា​ថា នឹង​រក​លទ្ធផល​ឲ្យ​បានល្អ​b ជា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ទើបតែ​បញ្ចប់ នាពេល​ថ្មីៗ កន្លងមកនេះ ។

​ពេលនេះ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា កំពុង​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​ទាំងអស់ ជាមួយគ្នានេះ កីឡាករ កីឡាការិនី​ទាំងអស់​បាន​ចាត់ទុកថា ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម គឺជា​ការត្រៀមខ្លួន​ដ៏​ល្អ​មួយ សម្រាប់​ឆ្នាំ​២០២៣ ។

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផាន់​ណា បាន​លើកឡើងថា​: សម្រាប់​ឆ្នាំ​២០២៣ ជា​គោលដៅ​សំខាន់ សម្រាប់​កាយសម្ព័ន្ធ​។​ឆ្នាំ​២០២២ ជាការ​ធ្វើការ​តេស្ត​សមត្ថភាព​កីឡាករ កីឡាការិនី​តែប៉ុណ្ណោះ ដូច្នេះ​ឆ្នាំ​២០២៣ ជា​គោលដៅ​
​សម្រាប់​ពួកគេ​ទាំងអស់គ្នា​។ យើង​សង្ឃឹមថា អ្វីដែល​យើង​ធ្វើ នឹង​បានល្អ​ប្រសើរ ជាង​ឆ្នាំ​២០២២​។ ជា​ការពិត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដាច់ខាត យើង​ត្រូវតែ​ស្វែងរក​មេដាយមាស ឲ្យ​បាន​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

​លោក​ផា​ណា បាន​បន្តថា​: ឆ្នាំ​២០២២​នេះ កីឡាករ កីឡាការិនី​កាយសម្ព័ន្ធ នឹងមាន​ការប្រកួត​ព​ង្រឹ​ង សមត្ថភាព​ជាច្រើន ដើម្បី​ជាការ​ត្រៀមខ្លួន ឲ្យ​បាន​កាន់តែ​ល្អ សម្រាប់​ឆ្នាំ​២០២៣ ក្នុងការ​ប្រជែង​យក មេដាយមាស តាម​ការតាំង​ចិត្ត​រប​ស់​សហព័ន្ធ ៕/V​