ភ្នំពេញ៖​បច្ចុប្បន្ន​នៅ​ប្រទេស​វៀតណាម​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ជាង​១,៣​លាន​នាក់​ប្រមូលផ្ដុំ​នៅតាម​បណ្ដា​ខេត្ត​ភាគខាងត្បូង​ប្រទេស​វៀតណាម​។​ក្នុងនោះ​មាន​ខេត្ត​សុខ​ចាំង​,​ខេត្ត​ត្រា​យិ​ញ​,​ខេត្ត​អាងយ៉ាង និង​ខេត្ត គៀង​យ៉ាង​ជាដើម​។​

​ក្នុង​វឌ្ឍនភាព​នៃ​ការរស់នៅ​និង​ការអភិវឌ្ឍ​នៅ​តំបន់​ភាគខាងត្បូង​វៀតណាម​,​ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​ថែរក្សា​បាន​នូវ​វិសេសភាព​នៃ​វប្បធម៌​របស់ខ្លួន​ដែល​ធ្វើឱ្យមាន​លក្ខណៈ​សម្បូរបែប​នៃ​វប្បធម៌​ចំនួន​៥៤ ជាតិ​សាសន៍ ក្នុង ប្រទេស​វៀតណាម​។​លក្ខណៈពិសេស​នៃ​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវបាន​បង្ហាញឱ្យឃើញ​តាមរយៈ​ប្រពៃណី​ទំនៀមទម្លាប់​,​ពិធីបុណ្យ​,​របៀប​ស្លៀកពាក់​,​លំនៅដ្ឋាន​,​សម្ភារៈប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ឧបករណ៍​ពលកម្ម​ជាដើម​។​ជីវភាព​រស់នៅ​ផ្សារ​ជាប់​ទៅនឹង​ខឿនអរិយធម៌​ធ្វើស្រែ​នឹង​ទឹក​,​នៅ​តំបន់​វាលទំនាប​ទន្លេ​គី​វ​ឡុង​។​ជាពិសេស​ពលរដ្ឋ​ខ្មែរក្រោម​មានគំនិត​ច្នៃប្រឌិត​សម្រិតសម្រាំង និង​សក្ដានុពល​នៃ​គំនិត​ផ្ដួចផ្ដើម​,​ក្បូរក្បាច់​យ៉ាង​ល្អ​អស្ចារ្យ​,​តាមរយៈ​សំណង់​ស្ថាបត្យកម្ម​,​ការ​រចនា​ក្បាច់ចម្លាក់​និង​គំនូរ​នៅតាម​បណ្ដា​វត្ត​អារាម​នានា​។​ក្រៅពីនេះ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​នៅមាន​ល្បែង​ប្រជាប្រិយ​របស់ខ្លួន​,​សម្រាប់​លេង​កំសាន្ដ​ក្នុងឱកាស​បុណ្យទាន​,​ដែលមាន​លក្ខណៈ​ទាក់ទាញ​ចំណាប់អារម្មណ៍​ឲ្យ​មានការ​ចូលរួម​លេង​យ៉ាង​រីករាយ​,​ដូចជា​ល្បែង​ទាញព្រ័ត្រ​,​លាក់កន្សែង​,​ខ្លែង​ឆាប​កូន​មាន់​,​វាយ​ឆ្នាំងដី​,​ប្រណាំងទូក ង ជាដើម​។

ទិដ្ឋភាពនៃពិធីបុណ្យអុំទូករបស់បងប្អូនខ្មែរកម្ពុជាក្រោម(រូបថត បរទេស)

នា​បណ្ដា​ឆ្នាំ​កន្លងទៅ​បក្ស​រដ្ឋ​និង​រដ្ឋាភិបាល​វៀតណាម​បាន​យកចិត្ត​ទុក ដាក់​បង្កើត​គោលនយោបាយ​អាទិភាព​នានា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​។​ក្នុងនោះ​ប្រមូលផ្ដុំ​លើ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​,​ការផ្លាស់ប្ដូរ​មុខរបរ​,​ដែល​តាមរយៈ​នេះ​រួមចំណែក​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ពល​រដ្ឋ​ខ្មែរក្រោម​បាន​ប្រសើរឡើង និង​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​តាម​លទ្ធផល​នៃ​ការ​ជំរឿន​,​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​តំបន់​ភាគខាងត្បូង​វៀតណាម​ឬ​ហៅថា​ខ្មែរ​កម្ពុជា​ក្រោម​កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​កសិកម្ម​និង​នេសាទ​ចំនួន៥៨ភាគរយ​ក្នុង​វិស័យ​ស្ថាបនា​ឧស្សាហកម្ម២៥ ភាគរយ និង​ក្នុង​វិស័យ​ទេសចរណ៍១៧ភាគរយ​។​យ៉ាងនេះ​ក្ដី​ ​មុខរបរ​ពេញនិយម​បំផុត​របស់​ពលរដ្ឋ​ខ្មែរក្រោម​គឺ​ការធ្វើ​ស្រែ​,​ដាំ​ដំណាំ​រួមផ្សំ​,​ដំណាំ​ហូប​ផ្លែ​,​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី​,​ចិញ្ចឹមសត្វ និង​ធ្វើ​ពលករ​។​

​ក្រៅពីនេះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​របស់​វៀ​ត​ណា​ម​បាន​ផ្ដោត​ការយកចិត្តទុកដាក់​អនុវត្ត​គោលការណ៍​ឧបត្ថម្ភ​ចំពោះ​គ្រួសារ​ខ្មែរក្រោម​ដែល​ក្រីក្រ​,​រួមមាន​ការជួយ​ដោះស្រាយ​ការលំបាក​,​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​បន្តិច​ម្ដង​បន្តិច​ម្ដង​,​ដោយ​បង្កលក្ខណៈ​ស្រួល​ក្នុងការ​អភិវឌ្ឍ​ផលិតកម្ម​។​គ្រួសារ ជាច្រើន​បាន​ឈាន​ឡើងដល់​ជីវភាព​គ្រប់គ្រាន់​,​មាន​ថវិកា​ចំណូល​ខ្ពស់ និង គ្រួសារ​ខ្លះ​ឈានដល់​ជីវភាព​ធូរធារ​ទៀតផង​។​

​ទន្ទឹមគ្នានេះ​ការគិតគូរ​ពី​បុព្វហេតុ​អប់រំ​,​បណ្ដុះបណ្ដាល​ដើម្បី​លើកកម្ពស់​ចំណេះដឹង​,​ការអភិរក្ស​និង​អភិវឌ្ឍន៍​ភាសា​អក្សរសាស្ត្រ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម​ក៏ត្រូវ​បាន​បក្ស​និង​រដ្ឋ​វៀតណាម​យកចិត្តទុកដាក់​ផ្ដល់​តម្លៃ​ជាពិសេស​ផងដែរ​។​

​គោលនយោបាយ​ជាច្រើន​បានផ្ដល់​អាទិភាព​ចំពោះ​សិស្ស​និស្សិត​ខ្មែរក្រោម​ដូចជា​ការជ្រើសរើស​ឱ្យចូល​រៀន​,​ការត្រៀម​ចូល​មហាវិទ្យាល័យ​ការផ្ដល់​អាហារូបករណ៍​,​ការឧបត្ថម្ភ​ថវិកា​,​ឧបត្ថម្ភ​អង្ករ​,​ការបញ្ចុះ​តម្លៃ​សិក្សា​។​ល​។​គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​គ្រូបង្រៀន​មន្ត្រី​អប់រំ​ដែល​ទៅធ្វើ​ការ​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​,​ក៏​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​មូលដ្ឋាន​សំភារៈ​,​ឧបករណ៍​សម្រាប់​បង្រៀន​និង​រៀន​នៅ​បណ្ដា សាលា​ដែលមាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ច្រើន​,​ត្រូវបាន​បង្កើន​ការវិនិយោគ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​។​ក្រុម​គ្រូបង្រៀន​ជា​ជនជាតិ​ខ្មែរក្រោម​ទទួលបាន​ការយកចិត្ត​ទុកដាក់​បណ្ដុះបណ្ដាល​,​មន្ត្រី​ផ្នែក​គ្រប់គ្រង​នឹង​បង្រៀន​ជា​ជនជាតិ​ខ្មែរក្រោម​ដែលមាន​ស្នាដៃ​ល្អ​ទទួលបាន​គុណសម្បត្តិ​កិត្តិយស​ខ្ពង់ខ្ពស់​ក្នុង​បណ្ដា​ឆ្នាំ​នៃ​កំណែទម្រង់​ថ្មី​។​

ទន្ទឹមគ្នានេះ​បក្ស​រដ្ឋ​និង​រដ្ឋាភិបាល​វៀតណាម​យកចិត្តទុកដាក់​ជានិច្ច​ក្នុងការ​អភិរក្ស​,​ស្រាវជ្រាវ​រុករក និង​លើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​ខ្មែរក្រោម​។​បណ្ដា​តឹក​ក​តាង​ប្រវត្តិសាស្ត្រ​,​វប្បធម៌​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម​ត្រូវបាន​វិនិយោគ​ជួសជុល​ជាមួយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុង​,​ចាប់ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​។​ជាមួយគ្នានេះ​ក៏មាន​ការស្រាវជ្រាវ​រក​ឃើញ​បុរាណវត្ថុ​វប្បធម៌​រូបិយ​,​អ​រូបិយ​មានតម្លៃ​ជាច្រើន​ផងដែរ​។​ពិធីបុណ្យ​ប្រពៃណី​ទាំង ឡាយ​ត្រូវបាន​អភិរក្ស និង​រៀបចំ​បាន​យ៉ាង​ល្អ​។​បណ្ដា​ក្រុម​សិល្បៈ​មហាជន​អាជីព​ត្រូវបាន​លើកទឹកចិត្ត​វិនិយោគ និង​អភិវឌ្ឍន៍​។​ការផ្លាស់ប្ដូរ​វប្បធម៌​,​ការប្រជុំ​មិត្តភាព​ជាមួយ​បណ្ដា​ជនជាតិ​ផ្សេងៗ​ជា​បងប្អូន​ក្នុង​សហគមន៍​បណ្ដា​ជនជាតិ​នៅ​វៀតណាម​ជាមួយ​ប្រទេសជិតខាង​ជាពិសេស​ប្រទេស​កម្ពុជា​,​ត្រូវបាន​បង្កើន​សកម្ម​ភាព​ដើម្បី​រួមចំណែក​ពង្រឹង​និង​អភិវឌ្ឍ​ចំណងទាក់ទង​មិត្ត​ភាពជា​ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំងពីរ​វៀតណាម​-​កម្ពុជា​។​

​បណ្ដា​សមិទ្ធផល​ដែល​បាន​ពោល​ខាងលើ​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​មិន​ត្រឹមតែ​លើកកម្ពស់​ជីវភាព​រស់​នៅ​ផ្នែក​សម្ភារៈ​ស្មារតី​របស់​ពលរដ្ឋ​ខ្មែរក្រោម​ប៉ុណ្ណោះ​ទេ​,​តែ​ថែមទាំង​មាន​អត្ថន័យ​សំខាន់​ក្នុងការ​គាំទ្រ​យ៉ាងសកម្ម​ដល់​ការធានា​សន្តិសុខ​,​ការផ្គត់ផ្គង់​នៅ​តំបន់​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ទៀតផង​។​ទន្ទឹមគ្នានេះ​ក៏បាន​បង្កើន​ជំនឿ​ជាក់​,​ការឯកភាព​គ្នា​របស់​​មន្ត្រី​,​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​,​លើ​គោលនយោបាយ​របស់​បក្ស​និង​រដ្ឋ​វៀតណាម​ផងដែរ​៕​(ប្រភពបរទេស)