សមត្ថកិច្ចបានចាប់ខ្លួន សេង ធារី បន្ទាប់ពី តុលាការ បានចេញ សាលក្រមផ្តន្ទាទោស រយៈពេល ៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ជាមួយមេខ្លោងឧទ្ទាម ក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅមុខសាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕