ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធបិតីក្នុងព្រឹត្តិការណ៏ដំ ណើរទេសចរណ៏ពានរង្វន់បាល់ទាត់ពិភពលោកឆ្លកាត់ព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តិធ្វើនៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ២០២២ វេលាម៉ោង ៩ ព្រឹកនៅទីស្តីការនាយករដ្ឋមន្រ្តីក្នុងវិមានសន្តិភាព ។

យោងតាមរយៈលិខិតចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហៅកាត់ថា (NOCC)បានប្រកាសអំពីការដង្ហែពាន រង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour មកកាន់ប្រទេសកម្ពុជានាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ការដង្ហែនេះធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដែលពិធីទទួលស្វាគមន៍និងលើកពានរង្វាន់បាល់ទាត់ពិភពលោកនេះនឹងធ្វើឡើងក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយពីការដាក់ដង្ហែនឹងមានការដាក់តាំងដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និងថត រូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមជម្រាបជូនដែរថាព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋទាំងអស់មានមោទនភាពដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍នៃដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១ មកកាន់ប្រទេសកម្ពុជាដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកនាខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះនៅទីក្រុង ដូហា ប្រទេសកាតា។

នៅក្នុងកម្មវិធីសំខាន់ៗអំឡុងពេលពានរង្វាន់បាល់ទាត់ពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជារួមមាន៖១.ក្បួនដង្ហែពានរង្វាន់បាល់ទាតពិភពលោ កពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់វិមានសន្តិភាព ។២. ពិធីទទួលស្វាគមន៍និងលើកពានរង្វាន់បាល់ទាត់ពិភពលោកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព។ ៣. ពិធីស្វាគមន៍ភ្ញៀវចូលទស្សនានិងថតរូបជាមួយពានរង្វាន់បាល់ ទាត់ពិភពលោកនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល១រសៀលរហូតដល់ម៉ោង១០យប់ អមដោយតន្រ្តីសម័យកំដរផងដែរ។

គួរបញ្ជាក់ជូនថាកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៥១ ដែលមានឱកាសនាំយកពាន World Cup ពិតប្រាកដមកបង្ហាញប្រជាជនកម្ពុជាជាពិសេសអ្នកស្នេហា វិស័យបាល់ទាត់ ។ ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup™ នេះនឹងឈប់ក្នុងប្រទេសចំនួន ៥១ បូករួមជាមួយប្រទេសទាំង ៣២ ដែលត្រូវចូលរួមប្រកួត FIFA World Cup 2022 ខាងមុខផងដែរដែលនាំឱ្យ FIFA កាន់តែខិតជិតដល់គោលដៅនៃការយកពានផ្លូវការទៅដាក់បង្ហាញនៅប្រទេសជាសមាជិកទាំង ២១១ របស់ FIFA នៅមុនឆ្នាំ២០២៣ ។

នៅអាស៊ីអាគ្នេយ៍ពានរង្វាន់បាល់ទាត់ពិភពលោកធ្លាប់ធ្វើដំណើរមកកាន់ប្រទេសមីយ៉ាន់ម៉ា, ថៃ, វៀតណាម, ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី៕