ដោយៈ ចាន់តូ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច បាន​បញ្ជូន ខ្លួន​បុរស​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ប្អូនថ្លៃ​ស្រី និង​គំរាម​សម្លាប់ តែ​មិនបាន​សម្រេច ដែល​បាន​ប្រព្រឹត្តិ នៅវេលា​ម៉ោង ១២ និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​១២ មិថុនា កន្លងទៅ នៅក្នុង​មូលដ្ឋាន​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។