ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោក យ៉ា​រ៉ុ​ន តា​មៀរ ( Yaron Tamir) ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Agrostudies Agriculture Capacity Building មកពី​អ៊ីស្រាអែល និង​សហការី ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​អំពី​ការ​អភិ​វ​ឌ្ឈ​ន៍​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម​កម្ពុជា ។