​ដោយ​: រ៉ា​ម៉ន​/​ភ្នំពេញ​: ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ទទួល​ការងារ​ពិសេស ពាក់ព័ន្ធ​អំពី​ស្ថានភាព​ទូទៅ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក ហែម ដា​រិ​ទ្ធិ បាន​ណែនាំ​ដល់​លោក​/​លោកស្រី​ចៅសង្កាត់​ទាំង​៧ ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដើម្បី​តាមដាន​រាល់​សភាពការណ៍​ដែល​កើតមាន​។​

​លោក​អភិបាលខណ្ឌ​បន្តថា ចំពោះ​ផែនការ​៣​ឆ្នាំ​រំកិល ដើម្បី​តប​តាម​ការសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការស្ថាបនា​ផ្លូវ​ថ្មីៗ​។​

លោក​បន្តទៀតថា​៖​សង្កាត់​ទាំង​ត្រូវធ្វើ​របាយការណ៍​អោយបាន​លឿន​បំផុត​មក​រដ្ឋបាល​ខណ្ឌ ដើម្បី​ចុះ​អនុវត្ត​នៅ​រៀងរាល់​ចុងខែ​នីមួយៗ​។​

​លោក​បន្ថែមថា​៖​ចំពោះ​បញ្ហា​ទឹកស្អាត​ក្នុង​ក្រុង និង​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឆ្នាំក្រោយ ការងារ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៧ ខែ​មិ​ថុ​ឆ្នាំ​២០២២ នេះ​តទៅ​៕​