​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​លូ​ស្បៃ​មុង​ចំនួន​៥១​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៧.៦២០​ម៉ែត្រ បង្គោល​ចំរឹង ៧១៥​ដើម ដែលជា​ឧបករណ៍​បម្រើ​ដល់​ការធ្វើ​នេសាទ​ខុសច្បាប់​នៅ​ស្រុក​ពោធិ៍​រៀង និង​ស្រុក​ព្រះស្ដេច ត្រូវបាន​រុះរើ និង​ដុត​បំផ្លាញចោល​ដោយ​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​។​

​ផ្នែក​រដ្ឋបាល​ជលផល​កំពង់លាវ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ បាន​ដឹកនាំ​សង្កាត់រដ្ឋបាល​ជលផល​ទួល​តាកែវ និង​ពារាំង ចុះ​ស្រាវជ្រាវ​ពិនិត្យ​បទល្មើស​ជលផល​នៅ​ចំណុច​អន្លង់​វិល ភូមិ​ព្រៃ​កន្លោង ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ដែលជា​កន្លែង​អភិរក្ស​ជលផល​កំពង់​ភ្លក់ អនុវត្តបាន​មួយ​ករណី​ដោយ​បំផ្លាញ លូ​ស្បៃ​មុង​ចំនួន​៤៥​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៧.៣៦០​ម៉ែត្រ បង្គោល​ចំរឹង​៦២៥​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​៤៤​គីឡូក្រាម និង រក្សាទុក​ស្បៃ​មុង​នៅមាន​គុណភាព​ប្រវែង​១៥០​ម៉ែត្រ​។​​នៅ​ថ្ងៃ​ដដែល​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​ជរ សហការ​ជាមួយ​សង្កាត់​ព្រះស្តេច និង​សង្កាត់​ពាមរ​ក៏ ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជលផល​អនុវត្តបាន​មួយ​ករណី​ដោយ​បំផ្លាញចោល​វត្ថុតាង​នៅ​ចំណុច​ទន្លេតូច​ឋ​ភូមិ​ព្រៃខ្លា​ឋ​ឃុំ​កំពង់​សឹង្ហ​ឋ​ស្រុក​ព្រះស្តេច រួមមាន​លូ​ស្បៃ​មុង​៦​មាត់ របាំង​ស្បៃ​មុង​២៦០ ម៉ែត្រ បង្គោល​ចំរឹង​៩០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​៧​គីឡូក្រាម​៕​