ដោយ​: ដេប៉ូ​/​ភ្នំពេញ​: នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការ​ការធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន សម្រាប់​ពលករ​ជំនាញ​ផ្នែក​ថែទាំ ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​

​បើតាម​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា យោងតាម​ការជូនដំណឹង​ពី​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​ជប៉ុន ចុះ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ក្រសួង​ការងារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ និង​សាធារណជន​ដែល មានបំណង​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ក្នុង​គម្រោង​ពលករ​ជំនាញ ឱ្យបាន​ជ្រាបថា​អង្គភាព​ទទួលបន្ទុក​ការធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន នឹង​រៀបចំ​ការធ្វើ​តេស្ត​ភាសា និង​តេស្ត​ជំនាញ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ (CBT) ក្នុង​គម្រោង​ពលករ ជំនាញ សម្រាប់​ផ្នែក​ថែទាំ (Nursing) ។​

​សម្រាប់​លក្ខខណ្ឌ​ចុះឈ្មោះ​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​គឺ​ចាប់ពី​អាយុ ១៧​ឆ្នាំ​ឡើងទៅ ដោយ​មិន​គិតពី​កម្រិតវប្បធម៌ សម្រាប់​ព័ត៌មាន​លម្អិត និង​ការចុះឈ្មោះ សូម​ចូល​មើល​គេហទំព័រ http://ac.prometric-jp.com/testlist/ic/en/index.html ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ +855 10 568 383/ +855 17 571 77/ +855 97 767 0033 រៀងរាល់​ម៉ោង​ធ្វើការ​៕

(​សូម​មើល​សេចក្តីជូនដំណឹង​ខាងក្រោម​)