​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ នៅ​ល្ងាច ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ លើផ្លូវ វិថី​សែន​ជ័យ ត្រង់ចំណុច ជិត​វត្ត​អូ​ត្រេះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

​សមត្ថកិច្ច​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ ២BM-២៩៩៤ អ្នកបើកបរ​ឈ្មោះ LIU DONG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ និង​សណ្ឋាគារ​ខ្សាច់​ស ឃ្លាំង​លើ ស្នាក់នៅ​ភូមិ​៦ សង្កាត់​លេខ ៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក VISION ពណ៌​ក្រហម គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ XU ZHIYUAN ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន ស្នាក់​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

​ករណីនេះ​នគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ចាត់ចែង​បន្ត​តាម​និតិ​វិធី​៕​