​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កំទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​កម្រិត​៣ ជំនា​ន់ទី​១១ ត្រូវបាន​បើក​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ីម៉ាក់​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក​ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​។

​លោក​ហេង រតនា បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចូលរៀន ជំនាញ​ខាងលើនេះ ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​យកចំណេះ​ដឹង ទៅ​អនុវត្ត រំដោះ​ដីជូ​ន​ប្រជាពលរដ្ឋ​បាន​បង្កបង្កើនផល​ប្រកបដោយ​សុវត្ថិភាព​។​

​បើ​យោងតាម​របាយការណ៍រ​ប​ស់លោក ម៉ុង សុគន្ធា​រត ប្រធាន​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព កំចាត់មីន បាន​ឲ្យ​ដឹងថា វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​កម្ពុច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​កម្រិត​៣ ជំនា​ន់ទី​១១ នៅពេលនេះ គឺ​បាន​ប្រព្រឹត្តិ​ឡើង​ពីថ្ងៃ​ទី​១៣ ខែមិថុនា ដល់ ថ្ងៃទី​២២ ខែកក្កដា ដែលមាន​រយៈពេល​៤០ ថ្ងៃ​មាន​សិក្ខាកាម​ចំនួន​២១ នាក់ ក្នុងនោះ​សិក្ខាកាម​ដែលជា​ស្ត្រី​ចំនួន ពីរ​នាក់ ៕​