ប៉ែន​ចំរុង នៅ​សុខៗ បង្ហាញ​នារី​ម្នាក់ ហៅថា​ប្តីៗ បង្ក​ការភ្ញាក់ផ្អើល​

1216
ចែករម្លែក

(​ភ្នំពេញ​)៖ តារា​សម្តែង​ប្រុស ដែល​សម្បូរ​រឿងអាស្រូវ និង​ព័ត៌មាន​ខ្លាំង ដែល​បែកបាក់​ស្នេហា ជាមួយ​អ្នកនាង ភិន សុ​ដា​លី​ស នោះ នៅ​សុខៗ លោក ប៉ែន ចំរុង បែរជា​បង្ហាញមុខ​នារី​ម្នាក់ ដោយ​ហៅថា ប្តីៗ និង​ឱបថើប​បឺត​មាត់​គ្នា យ៉ាង​ផ្អែមល្ហែម បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​។


​ ​
​បណ្តាញ​ព័ត៌មាន និង​សង្គម បាន​ផ្សព្វផ្សាយ ចំពោះ​វីដេអូ​ឃ្លី​ប របស់​តារា​សម្តែង លោក ប៉ែន ចំរុង បាន​បង្ហោះ​ឱ្យ​មហាជន ឃើញ​នូវ​សកម្មភាព​ផ្អែមល្ហែម ជាមួយ​នារី​ម្នាក់ មាន​រូប​សម្រស់​ស្អាត ប្រហែល​អតីត​ភរិយា របស់លោក​គឺ អ្នកនាង ភិន សុ​ដា​លី​ស ។ សកម្មភាព​ស្និទ្ធស្នាល ដែល​ឱបថើប បឺត​មាត់​គ្នា ដោយ​ដៃ​កាន់​នំ​ខេ​ក បានឱ្យដឹងថា នាង​ម្នាក់​នោះបាន​ហៅ​លោក ប៉ែន ចំរុង ថា​ប្តី​ពេញមាត់ៗ ជាមួយ​សំណូមពរ​ឱ្យ​លោក ប៉ែន ចំរុង ឈប់​ខូច​ទៀត និង​ស្រឡាញ់គ្នា មាន​សេចក្តីសុខ​។​


​ ​
​វីដេអូ​របស់លោក ប៉ែន ចំរុង នោះ បានឱ្យដឹងថា គូស្នេហ៍​ថ្មី របស់លោក គឺ​ប្រពន្ធ ហើយ​បានធ្វើ ខួបកំណើត​មួយ នៅ​ក្នុងផ្ទះ​របស់ខ្លួន ដោយ​សុំ​ពរជ័យ​មាន​ក្តី​សុខ និង​ជាពិសេស សូមឱ្យ​លោក​ប្តី ប៉ែន ចំរុង ឈប់​ខូច ឈប់​មាន​ស្រី​ផ្តេសផ្តាស និង​មាន​ការងារ​រីកចម្រើន​។ ចំណែក​តារា​ប្រុស​រូបនេះ ក៍បាន​សុំ​ពរជ័យ ក្នុង​ថ្ងៃ​ខួបកំណើត របស់លោក​នោះ ជួបតែ​រឿង​ល្អៗ និង​សុំឱ្យ​ប្រពន្ធ​លោក មាន​សេចក្តីសុខ ហើយក៍​ឈប់​រករឿង​លោក​ផងដែរ​។​


​ ​
​ការបង្ហាញ​វីដេអូ របស់លោក ក្នុង​សកម្មភាព​ផ្អែមល្ហែម​នេះ បានធ្វើឱ្យ​មហាជន ភ្ញាក់ផ្អើល​ផងដែរ ចំពោះ​វត្តមាន​នារី​ម្នាក់ ដែល​ហៅថា ប្រពន្ធ​ពេញមាត់ ខណៈ​លោក ប៉ែន ចំរុង មិនដែល​បាន​បង្ហើប ឬ​បង្ហាញ​ដំណឹង​ពី​គូស្នេហ៍​ថ្មី របស់លោក​ថា ជា​នរណា និង​មិនដែល​ឃើញ​បណ្តើរគ្នា តាម​ទីសាធារណៈ​ឡើយ​៕ ដោយ​: បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ