​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​មនុស្សធម៌ នាំយក​អង្ករ​ចំនួន ១២៥ គីឡូក្រាម ស៊ីម៉ង់ត៍ ៤​បេ មី​១​កេះ ត្រីខ​១​យួរ អាវ​រងា​២​អាវ មុង​២ ម៉ាស់​២​ប្រអប់ ជែ​ល​លាងដៃ ៥​ដប រួម​នឹង​ថវិកា​មួយចំនួន ដែលជា​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ច​ន្ន​មុនី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ ប្រជាពលរដ្ឋ ឈ្មោះ អ៊ុ​ល ចិន្តា ជា​ស្ត្រី​មេម៉ាយ អាយុ​៤០​ឆ្នាំ ដែល​ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​ផ្ទះ ទំហំ ៦​គុណ​៥​ម៉ែត្រ អស់ទាំង​ស្រុង កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា កន្លងទៅ នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​៕/V