​ដោយៈ សុខុម / មណ្ឌលគិរី​: បុរស​ម្នាក់ ជា​បុគ្គលិក​អង្គការ WWF បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត តាម​បណ្តោយ​ផ្លូវជាតិ លេខ​៧៦ នៅវេលា​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នៅមុខ​រមណីយដ្ឋាន ចំការ​កាហ្វេ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៨ និង ១២៩ ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ ក្នុងទិសដៅ បញ្ច្រាសទិស​គ្នា អ្នកបើកបរ​រថយន្ត ឈ្មោះ សួន ភា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រស់​ខេត្តព្រះវិហារ ស្នាក់​បណ្តោះអាសន្ន ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ពុំមាន​រងរបួស ។ រថយន្ត​ម៉ាក RUBICCON ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ កម្ពុជា M.M 1818 រង​ការខូចខាត​កង់​មុខ​ខាងឆ្វេង​។​
​ចំណែក​អ្នកបើក​ម៉ូតូ ឈ្មោះ ត្រាញ់ ប្រិច ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​ព្នង មុខរបរ បុ​គ្ក​លិ​ក​អង្គការ WWF ផ្នែក​ស្រាវជ្រាវ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទួល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ផ្លាកលេខ​គ្មាន មាន​មួក កញ្ចក់​គ្មាន (​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​)​។​

​ក្រោយ​កើតហេតុ សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​។ ដោយឡែក មធ្យោបាយ រថយន្ត និង​ម៉ូតូ ត្រូវ​កម្លាំង​ជំនាញ យកមក​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តមណ្ឌលគិរី​៕/V​