​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ប្រមុខ​សិទ្ធិមនុស្សរបស់អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មិថុនា​បាន​និយាយថា របប​យោធា​មី​យ៉ាន់​ម៉ា ទំនង​ជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្សជាតិ និង​បាន​ទទូច​អោយ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រហារ​ជីវិត​ដែល​គ្រោង​ធ្វើ​លើ​សកម្មជន​ប្រជាធិបតេយ្យ​ម្នាក់​និង​អតីត​អ្នកនយោបាយ​ម្នាក់​។​

​សូមបញ្ជាក់​ថា យោធា​មី​យ៉ាន់​ម៉ា បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ០​១​កុម្ភៈ​ដោយ​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​មួ​យ​និង​ចាប់ខ្លួន​មេដឹកនាំ​តាម​ព្រឹត្តន័​យរបស់​វា គឺ​លោកស្រី​​អ៊ុង សាន ស៊ូ​ជី ។​របប​យោធា​ចាប់តាំងពី​ពេលនោះ​មក​បាន​ធ្វើ​ការបង្ក្រាប​ដ៏​បង្ហូរឈាម​លើ​ជន​ប្រឆាំង​។​

​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី​មី​សែ​ល បា​សេលេត​(Michelle Bachelet)​បាន​ព្រមាន​ថា ការ​ដែល​ប្រទេស​នេះ​ននៅ​តែ​បន្ត​ធ្វើ​ការប្រហារជីវិត​​ដោយ​អំណាច​តុលាការ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩០ វា​នឹង​រំលោភ​សិទ្ធិ​រស់រាន​មានជីវិត​។​

​លោកស្រី​បាន​ន​និយាយថា «​ខ្ញុំ​សូម​អំពាវនាវ​យ៉ាង​ទទូច​អោយ​អាជ្ញាធរ​យោធា​អត់ធ្មត់​កុំ​ចាត់វិធានការ​គួរអោយ​សោកស្តាយ​ដូច្នេះ​»​។​

​របប​យោធា​មី​យ៉ាន់​ម៉ា នៅ​ខែ​នេះ​បាន​និយាយថា ខ្លួន​នឹង​ប្រហារជីវិត​អតីត​សមាជិក​សភា​ម្នាក់​មក​ពី​គណបក្ស​របស់​ស៊ូ​ជី​និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យលេច​​ធ្លោ​ម្នាក់ ដោយ​អ្នក​ទាំង​ពីរ​ត្រូវបាន​កាត់ទោស​ពីបទ​ភេរវកម្ម​។​

​ពួកគេ​ស្ថិត​ចំណោម​មនុស្ស​រាប់​សិប​នាក់​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ជា​ផ្នែក​នៃ​ការបង្ក្រាប​របស់​របប​យោធា​។​

​កាលពី​ថ្ងៃ​អង្គារ លោកស្រី បា​សេលេ​តបាន​អះអាង​ឡើងវិញអំពីការរកឃើញ​របស់​ការិយាល័យ​របស់​លោក​ស្រី​​ថា ការរំលោភ​របស់រប​ប​យោធា​ចាប់តាំងពី​រដ្ឋប្រហារ​អា​ច​ស្មើនឹង​​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​លោកស្រី​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​១.៩០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​​ក្រុម​យោធា​ចាប់តាំងពី​រដ្ឋប្រហារ និង​មនុស្ស​ជាង​១៣.៥០០​នាក់​ទៀត​ត្រូវបាន​បាន​​ចាប់ខ្លួន រួម​មាន​អ្នកនយោបាយ អ្នកកាសែត​និង​អ្នកច្បាប់​។​មនុស្ស​ជាង​១០.៥០០​នាក់​កំពុង​ង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅឡើយ​។​

​យោងតាម​អង្គការសហប្រជាជាតិ អំពើហិង្សា​ក្រោយ​រដ្ឋប្រហារ​បង្ខំ​អោយ​មនុស្ស​ភៀសខ្លួន​នៅ​ក្នុងស្រុក​ជាង​ង​១​លាន​នាក់ ហើយ​១៤​លាន​នាក់​ទៀត​ត្រូវការ​ជំនួយ​មនុស្សធម៌​​បន្ទាន់​។​

​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែ​មីនា ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ពណ៌​នា​របៀប​ដែល​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ទម្លាក់​គ្រាប់​និង​បាញ់​ផ្លោង​លើ​តំ​​បន់​មនុស្ស​រស់​នៅ​និង​មាន​ចេតនា​ផ្តោតលើ​ជន​ស៊ីវិល​ថែម​ទៀត​។​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បាញ់​ចំក្បាល ដុត​សម្លាប់ ចាប់ខ្លួន​តាម​តែ​អំពើ​ចិត្ត ធ្វើ​ទារុណកម្ម​និង​ប្រើ​មនុស្ស​​ជា​ខែល​។​

​បា​សេលេត បាន​និយាយថា ចាប់តាំងពី​ពេលនោះ​មក «​អំពើហិង្សា​គ្មាន​ន័យ​នៅ​មី​យ៉ាន់​ម៉ា​កាន់តែ​កើនឡើង​»​។​លោកស្រី​ក៏​ប្រកាសអាសន្ន​ផងដែរ​ចំពោះ​របាយការណ៍​ថា​​របប​យ​យោធា​កំពុង​ព្យាយាម​ប្រែក្លាយ​សហគមន៍​ទាំងមូលៗ​ទៅ​ជា​ទីតាំងយោធា ដោយ​ពង្រីក​អង្គការ​ជីវពល​មូលដ្ឋាន​ដែល​ជា​សម្ពន្ធមិត្ត​នឹង​ខ្លួន និងអោយ​យោធា​គ្រប់គ្រង​កងកម្លាំង​​ប៉ូលិស​៕

​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី​មី​សែ​ល បា​សេលេត អំពាវនាវ​អោយមាន​គណនេយ្យភាព​ចំពោះ​ការរំលោភ​ទូទៅ​នៅ​មី​យ៉ាន់​ម៉ា​