សម្តេច​តេ​ជោ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១,៧​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​ព្រឹក​នេះ​

1086
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​បាន ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ចំនួន​១៧.៧៦៧​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន ១៣ នៅក្នុង​ខេត្ត​តែ​កែវ​។

ពិធី​សំណេះសំណាល​និង​ត្រូវធ្វើឡើង​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។​ជំនួប​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ គឺជា​ជំនួប​លើក​ទី ៤៥ ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៧​មក ។ ក្នុងជំនួប ៤៥ លើក​នេះ​មាន​កម្មករ និយោជិត សរុប​ជាង ៥៨ ម៉ឺន​នាក់ ។​

​លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការពារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង ១៣ គឺ​មកពី​ក្រុង​ដូន​កែវ​ចំនួន ៤ ស្រុក​សំរោង​ចំនួន ៤ ស្រុក​ព្រៃកប្បាស​ចំនួន ២ ស្រុក​ត្រាំកក់​ចំនួន​២ និង ស្រុក​ទ្រាំង​ចំនួន ១​ដែលមាន អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ១២ និង ខ្មែរ​ចំនួន ១ ។

រោងចក្រ សហគ្រាស​ទាំង​១៣​នេះ​មាន​រោង ចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១១ និង ផលិត​ស្បែកជើង​ចំនួន​២ ។ ផលិតផល​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ​ត្រូវបាន​នាំ ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​បច្ចុប្បន្ន​ខេត្តតាកែវ​មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន ១៤៤ មាន​កម្មករនិយោជិត ៤៦.៩៩០ នាក់ ។​ក្នុងនោះ​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​និង ផលិត​ស្បែកជើង មាន ចំនួន ៣៧ មានកម្ម​ករ​និ​យោ​ចិត​ចំនួន ៣៨.១៥៨ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត ៧៨ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

ការអភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ក្នុង​ខេត្តតាកែវ គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ បង្កើត​ការងារ​ជូន​កម្មករ និយោជិត របស់​រាជរដ្ឋាភិបាល និង ជា​ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​, គោលនយោបាយ​អភិ វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​និង​ក្របខណ្ឌ​គោលនយោបាយ ជាតិ​គាំពារ​សង្គម​ដែល​បាន​នឹង​កំពុង​ប្រែក្លាយ​ខេត្តតាកែវ​ទៅជា​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​មួយ​នៅ កម្ពុជា​។​

ខេត្តតាកែវ គឺជា​ខេត្ត​ទី​៦ ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី បន្ទាប់ពី​ខេត្តកណ្តាល​, ស្វាយរៀង​, ព្រះសីហនុ​, កំពង់ស្ពឺ និង​កំពង់ចាម​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ